ភ្នំពេញ៖ អ្នកណាមិនស្គាល់ អ្នកណាដែលថាមិនដឹងឮពីប្រជាប្រិយភាពរបស់ពិធីការិនីឆ្នើម អ្នកនាង គង់ សុជាតិ។ ទោះបីនាងបានចាប់យកអាជីពត្រឹមតែជាពិធីការិនី ប៉ុន្តែទទួលបានភាពល្បាញល្បាញមិនចាញ់សិល្បករ សិល្បការិនីផ្នែកផ្សេងៗឡើយ។
លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំអ្នកនាង គង់ សុជាតិ ពិតជារវល់ជាមួយនឹងការងារ ហើយពេលខ្លះត្រូវងើបទៅបំពេញការងារតាំងពីព្រលឹម និងចប់ការងារយប់ជ្រៅក៏មាន។ ប៉ុន្តែពិធីការិនីកូន៣រូបនេះ ពិតជាអាចមើលថែសម្រស់ខ្លួនឯងបានយ៉ាងល្អ ខណៈវ័យរឹតតែច្រើនទៅហើយក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត សឹងគ្រប់ពេលទៅហើយ ដែលអ្នកនាង គង់ សុជាតិ បានធ្វើឲ្យមហាជន រួមទាំងហ្វេន តែងកោតសរសើរពីរូបសម្ភស្សដ៏ផូរផង់។ ជាពិសេស រូបភាពថ្មីដែលនាងទើបបង្ហោះប៉ុន្មានសន្លឹកនេះ គឺរឹតតែឲ្យអ្នកគាំទ្រឃើញពីសម្រស់ដ៏ក្មេងជាងវ័យរបស់នាង។ ដោយរូបទាំងនោះ មើលទៅនាងពិតជាស្រស់សោភា ស្បែកមុខម៉ដ្ឋរលោង ចំណែករាងគឺស្លីមខ្លាំងតែម្ដង។ ក្នុងនោះដែរ ដោយសារសម្រស់ស្អាតពេក រហូតហ្វេននិយាយថា សម្រស់មិនសមនឹងវ័យ៤០ជាងឆ្នាំនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]