រាជធានីភ្នំពេញ ៖ ពិតណាស់ ពិធីការិនីល្បីឈ្មោះច្រើនឆ្នាំក្នុងវិថីសិល្បៈមានមិនច្រើននាក់នោះឡើយ ក្នុងនោះ គេក៏ក្រឡេកឃើញមានវត្តមានរបស់ អ្នកនាង កែវ ចាន់និមល ផងដែរ ប្រឡូកក្នុងអាជីពជាពិធីការិនីច្រើនឆ្នាំ រូបនាងកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់។
ជាមួយនឹងការងារ ទទួលផ្លែផ្កាត្រចះត្រចង់ហើយនោះ ងាកទៅមើលជីវិតគ្រួសារ ស្វាមីទើបឡើងងារជាឯកឧត្តមមិនទាន់ប៉ុន្មានផង អ្នកនាង កែវ ចាន់និមល ប្រកាសរឿងពពោះកូនប្រុសទី២ ខណៈកូនស្រីច្បងមានអាយុ១១ឆ្នាំទៅហើយ ធ្វើឲ្យហ្វេនៗនាំគ្នាអបអរសាទរជាខ្លាំង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពពោះកូនទី២ ជីវិតឯកជនរបស់តារាស្រីរូបនេះ កាន់តែមានក្តីសុខខ្លាំងឡើង ដើរលំហែក្រៅប្រទេសជាញឹកញាប់ជាមួយស្វាមីនិងកូនស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះមានជីវភាពធូរធា មានកេរ្ត៍ឈ្មោះល្បីស្រាប់ក្តី ប៉ុន្តែ តារាស្រីរូបនេះមិនឈប់សម្រាកត្រៀមសម្រាលបុត្រដូចតារាគេឯងឡើយ នៅទទួលការងារជាពិធីការិនីរហូតដល់ថ្ងៃត្រៀមចូលមន្ទីរពេទ្យ ព្រោះកាន់តែកៀកថ្ងៃសម្រាល ធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]