ភ្នំពេញ៖ បើនិយាយដល់ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ជឿថាប្រិយមិត្តច្បាស់ជានឹកដល់បទចម្រៀង ឬការតុបតែងខ្លួនរបស់នាង។ ពិតណាស់ តារារូបនេះ ជាសិល្បការិនីមួយរូបដែលពូកែតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ឈុតសម្លៀកបំពាក់ច្នៃម៉ូតប្លែកៗ។ ហើយគ្រប់ឈុតដែលនាងស្លៀកតែងទទួលបានការចាប់អារម្មណ៍ពីមហាជន និងហ្វេនជានិច្ច។
ម្យ៉ាងវិញទៀត បើក្រឡេកមើលរូបសម្រស់កញ្ញា ទេព បូព្រឹក្ស នាប៉ុន្មានឆ្នាំចុងក្រោយនេះ រឹតតែស្រស់ស្អាតជាងមុន ជាពិសេសកែច្រមុះរួច កាន់តែស្អាតលើសដើម។ ក្នុងនោះដែរបច្ចុប្បន្ន តារារូបនេះកំពុងពរពោះកូនដំបូង ហើយគ្រប់ពេលចូលរួមកម្មវិធីម្ដងៗ នាងរៀបចំខ្លួនយ៉ាងលេចធ្លោ មិនចាញ់ពេលខ្លួនមួយឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អំឡុងពេលពរពោះនេះ នាងបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើន ជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ថ្មីៗនេះនាងទើបចូលរួមកម្មវិធីមង្គលការ ហើយនាងបានស្លៀកឈុតមានម៉ូតសាមញ្ញ បិទជិតឈឹង និងមានពណ៌ចម្រុះ ប៉ុន្តែសាកសមនឹងនាងតែម្ដង។ មិនតែប៉ុណ្ណោះ បើទោះបីស្លៀកឈុតវែងមិនសូវមានម៉ូតច្រើន តែមើលទៅនាងពិតជាមានភាពទាក់ទាញខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]