កម្សាន្ត៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ កញ្ញា ឈិត សុវណ្ណបញ្ញា មិនសូវបានបង្ហាញមុខលើវិថីសិល្បៈដូចមុនឡើយសូម្បីតែបទចម្រៀងថ្មីៗក៏មិនឃើញចេញផងដែរ។ មិនតែប៉ុណ្ណោះ ការងារច្រៀងតាមConert ឬកិច្ចសម្ភាសន៍ក្នុងកម្មវិធីផ្សេងៗ ក៏មិនធ្លាប់បានឃើញទៀតផង។
យ៉ាងណាមិញ បើទោះបីមិនសូវលេចមុខជាមួយការងារសិល្បៈ តែកញ្ញា ឈិត សុវណ្ណបញ្ញា មិនបាត់មុខលើបណ្ដាញសង្គមឡើយនាងតែងតែបង្ហោះរាល់សកម្មភាពពីជីវិតឯកជនឲ្យហ្វេនបានឃើញជារឿយៗ។ មួយវិញទៀត គេដឹងថា តារារូបនេះពិតជាចូលចិត្តដើរកម្សាន្តលំហែកាយក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ចាប់តាំងពីពេលស្ងាត់ពីអាជីពការងារសិល្បៈមក គេឃើញកញ្ញា ឈិត សុវណ្ណបញ្ញា ឧស្សាហ៍ហោះចេញទៅក្រៅប្រទេសជាញឹកញាប់ ហើយទៅម្ដងៗដើរលេងមិនក្រោម៥ប្រទេសឡើយ។ ម្យ៉ាងគ្រប់ពេលដែលនាងដើរលេងម្ដងៗ តែងខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោខ្លាំង។ លើសពីនេះទៅទៀត តារារូបនេះកំពុងឆាយជីវិតឯកជនយ៉ាងហ៊ឺហារ ទោះលែងសូវទទួលការងារច្រៀងដូចមុនក្ដី៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]