ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ឈិត សុវណ្ណបញ្ញា ផ្អាកចេញបទចម្រៀងថ្មីៗ។ ម្យ៉ាងវិញទៀត ការងារសិល្បៈក៏គេមិនសូវឃើញនាងបង្ហាញវត្តមានច្រៀងលើឆាក ឬតាមកម្មវិធីផ្សេងៗដូចពេលមុនផងដែរ។
លើសពីនេះទៅទៀត ទោះដកឃ្លាពីការងារយូរឆ្នាំដូច្នេះ ប៉ុន្តែគេសង្កេតឃើញថាកញ្ញា ឈិត សុវណ្ណបញ្ញា នៅតែមានមហាជន និងហ្វេន ចូលចិត្តហើយចង់ឲ្យនាងចេញបទចម្រៀងថ្មីៗដូចពេលមុនផងដែរ។ បន្ថែមពីលើនេះទៀត គេឧស្សាហ៍ឃើញសិល្បការិនីរូបនេះ បង្ហោះរូបតែងខ្លួនស្អាតៗ ដើរលេងក្រៅប្រទេសជាញឹកញាប់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកទៅមើលរូបសម្រស់របស់កញ្ញា ឈិត សុវណ្ណបញ្ញា នាងនៅតែស្រស់ស្អាត ហើយរឹតតែក្មេងជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ រូបភាពថ្មីដែលតារារូបនេះទើបនឹងបង្ហោះ បានឲ្យហ្វេនរឹតតែមើលឃើញថា សម្រស់តារារូបនេះស្រស់ស្អាតផូរផង់ មិនសមនឹងវ័យ៣០ជាងឆ្នាំនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]