អាមេរិក៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយ ដែលកញ្ញា ឈិត សុវណ្ណបញ្ញា មិនបានបង្ហាញមុខជាមួយការងារសិល្បៈ ប៉ុន្តែតារាចម្រៀងរូបនេះមិនបាត់មុខលើបណ្ដាញសង្គមឡើយ នាងតែងតែបង្ហោះរាល់សកម្មភាពពីជីវិតឯកជនឲ្យហ្វេនបានឃើញជារឿយៗ។ មួយវិញទៀត គេដឹងថា តារារូបនេះពិតជាចូលចិត្តដើរកម្សាន្តលំហែកាយក្រៅប្រទេសតែម្ដង។
លើសពីនេះទៅទៀត គេឃើញកញ្ញា ឈិត សុវណ្ណបញ្ញា ឧស្សាហ៍ហោះចេញទៅក្រៅប្រទេសជាញឹកញាប់ ហើយទៅម្ដងៗដើរលេងមិនតិចប្រទេសនោះទេ។ ម្យ៉ាងគ្រប់ពេលដែលនាងដើរលេងម្ដងៗ តែងខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោខ្លាំង ទិញរបស់ប្រ៊េនៗទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត មុននេះកញ្ញា ឈិត សុវណ្ណបញ្ញា កំពុងចាយជីវិតឯកជនយ៉ាងហ៊ឺហារនៅប្រទេសអាមេរិក ខណៈតារារូបនេះទើបតែបបង្ហោះរូបភាព ជិញយន្តហោះបែបPrivate បង្ហាញពីសកម្មភាពយ៉ាងសប្បាយរីករាយជាមួយបងប្អូនរបស់នាង។ មិនតែប៉ុណ្ណោះ រូបភាពទាំងនោះ ត្រូវបានហ្វេនសរសើរពីរូបសម្ផស្ស និងបានជូនពរនាងឲ្យដើរលេងសប្បាយគ្រប់ៗគ្នាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]