ពិត​ណាស់​ អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​​តែង​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ហើយ​ការ​ឈឺ​ជង្គង់​ក៏​កើត​ឡើង​ជា​ទូទៅ​ដែរ។

​បញ្ហា​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អាច​បណ្ដាល​មក​ពី​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ការ​ប្រែប្រួល​អ័រម៉ូន
  • ឡើង​ទម្ងន់
  • ហាត់​ប្រាណ​ច្រើន​ពេក
  • ដួល​ និង​រង​របួស
  • ដើរ​ ឬ​ឈរ​យូរ​
  • កង្វះ​ជាតិ​កាល់ស្យូម

តើ​មាន​ផលវិបាក​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​អត់​?

ប្រសិនបើ​យើង​មិន​ព្យាបាល​អាការៈ​ឈឺ​ជង្គង់​ឲ្យ​ទាន់​ពេល​ទេ​នោះ ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ ដែល​រួម​មាន​៖

  • ជំងឺ​រលាក​សន្លាក់​ឆ្អឹង
  • ខូច​ឆ្អឹង​ខ្ចី និង​សរសៃ​​ពួរ​ជុំវិញ​សន្លាក់​ជង្គង់​ ដែល​អាច​នាំ​ឲ្យ​ពិបាក​ដើរ​ រត់​ និង​ពត់ពែន​។

ម៉ាក់​អាច​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា​?

ម៉ាក់​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​កាត់បន្ថយ​ ក៏​ដូចជា​គ្រប់គ្រង​ការ​ឈឺ​ជង្គង់​អំឡុង​ពេល​ពពោះ៖

  • ហាត់ប្រាណ​ ដោយ​ការ​ដើរ​ និង​ហែលទឹក​ក្នុង​កម្រិត​សម​ល្មម អាច​ជួយ​ទ្រទ្រង់​ជង្គង់ និង​បញ្ចៀស​ការ​ឈឺ​ជង្គង់
  • សម្រាក​​ជើង​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់
  • ជ្រើសរើស​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ពាក់​ មិន​ឈឺ​ជើង និង​អាច​ជួយ​ទ្រ​បាត​ជើង​បាន​ល្អ
  • ព្យាយាម​គ្រប់គ្រង​ទម្ងន់​ខ្លួន​
  • ម៉ាស្សា​ជង្គង់​
  • ស្អំ​កំណាត់​ក្ដៅ រួច​ស្អំ​កំណាត់​​ត្រជាក់ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​នៅ​ជុំវិញ​សន្លាក់​ជង្គង់
  • ញ៉ាំ​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ និង​ចុក​រួយ​សន្លាក់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]