រាជធានីភ្នំពេញ ៖ ក្រោយសំងំកសាងគ្រួសារយ៉ាងមានសុភមង្គល កូនៗពេញកម្លោះក្រមុំស្តូក ទើបតារាចម្រៀង ខាន់ ជេមស៍ ព្រមបើកចំហជីវិតគ្រួសារមានកូនដល់ទៅ៤នាក់ ប្រុស២និងស្រី២ ជាពិសេសមានភរិយាស្រស់ស្អាត និងពូកែថែមទៀតផង។

យ៉ាងណាមិញ ជីវិតឯកជនរបស់តារាប្រុសសាច់ចាំរូបនេះ កំពុងស្រស់បំព្រងខ្លាំង មិនថាជាជីវិតគ្រួសារ ឬ ការរកស៊ីឡើយ គឺសុទ្ធតែកាក់កបធ្វើឲ្យហ្វេនៗនាំគ្នាកោតសរសើរ មិនសូវបង្អួតប៉ុន្មានទេ តែរូបលោកនិងភរិយា មានមុខរបរក្នុងដៃច្រើន មិនចាញ់តារាល្បីឯទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកមកមើលពីទេពកោសល្យកូនៗវិញ តារាចម្រៀងរូបនេះ ហាក់ព្យាយាមត្រួសត្រាយផ្លូវឲ្យកូនៗទាំង៤ ដើរលើវិថីសិល្បៈដូចខ្លួន ខណៈកូនៗទាំង៤ក៏សុទ្ធតែមានដុងពីកំណើត ទាំំងការរាំ ទាំំងការច្រៀង និងរូបសម្រស់ពិតជាល្អ បង្វឹកតែបន្តិចបន្តួចនឹងក្លាយជាតារាល្បីនៅថ្ងៃមុខមិនខាន។

ជាក់ស្តែង គេធ្លាប់ឃើញកូនប្រុសម្នាក់ អូន Gate តែងឡើងច្រៀងលើឆាកជាមួយរូបលោកជាញឹកញាប់ ឥលូវនេះ កូនស្រីច្បងនឹងចេញMVចម្រៀងថ្មីនាពេលឆាប់ៗនេះបន្ថែមទៀត បង្ហើបតែប៉ុន្មានឃ្លាសោះ អ្នកគាំទ្រលោកប៉ានាំគ្នាភ្ញាក់អារម្មណ៍ព្រឺតពិរោះខ្លាំង សមជាកូនស្រីតារាចម្រៀងមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គ្រួសារតារាប្រុស ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍ និង អូន Gate
កូនស្រីច្បង តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍ និងកូនស្រី
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍