ភ្នំពេញ៖ ពិតណាស់ ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច កាន់តែទទួលបានប្រជាប្រិយភាព និងមានហ្វេនចូលច្រើនផងដែរ។ ម្យ៉ាងក្រោយឈានជើងចូលសិល្បៈ នាងតែងតែទទួលបានការងារច្រើនជាបន្តបន្ទាប់ សឹងគ្មានពេលទំនេរឡើយ។
លើសពីនេះទៅទៀត ក្រោយជោគជ័យលើវិថីសិល្បៈ គេដឹងថាកាលពីពេលថ្មីៗនេះ កញ្ញា ឈិន ម៉ានិច្ច បានសងផ្ទះថ្មីយ៉ាងស្កឹមស្កៃនៅឯស្រុកកំណើតជូនប៉ាម៉ាក់ផងដែរ។ មួយវិញទៀត ក្រោយឡើងផ្ទះថ្មីរួច គេឃើញតារាស្រីរូបនេះ កាន់តែបង្ហាញភាពឡូយឆាយជាងមុន ខណៈរកចំណូលបានច្រើនជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មួយរយៈចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ កាន់តែបង្ហាញពីជីវិតឯកជនផ្ទាល់ខ្លួនឲ្យមហាជនបានឃើញ។ ហើយអ្វីដែលហ្វេនចាប់អារម្មណ៍នោះ ថ្មីៗនេះ តារារូបនេះបានបង្ហោះរូបភាពបង្ហាញរថយន្តថ្មីស៊េរីទំនើបម៉ាលJeep ដែលគេដឹងថារថយន្តមួយនោះមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារ ចំណែកស្លាកលេខក៏ដាក់ឈ្មោះនាងផ្ទាល់ផងដែរ។ ក្នុងនោះដែរ បន្ទាប់ពីនាងបង្អួតឡាននេះរួច មានមហាជនជាច្រើន បានសរសើរពីការខិតខំប្រឹងប្រែងលើ អាជីពជាតារាចម្រៀងរបស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]