រាជធានីភ្នំពេញ ៖ បើទោះបីមិនទាន់ចូលរោងការក្តី តែតារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េប G-Devith បើកចំហទំនាក់ទំនងរបស់អ្នកទាំងពីរ មិនត្រឹមតែក្នុងក្រុមគ្រួសារ ចាស់ទុំប៉ុណ្ណោះទេ សូម្បីតែសាធារណជនក៏បានជ្រាបពីស្នេហាច្រើនឆ្នាំរបស់អ្នកទាំងពីរផងដែរ។

តួយ៉ាង កាលពីប៉ុន្មានខែមុននេះ តារាស្រី ទេព បូព្រឹក្ស បានប្រកាសថា រូបនាងកំពុងពពោះកូនដំបូងទៅកាន់ហ្វេនៗរបស់ខ្លួន ដែលធ្វើឲ្យគេឯងផ្ទុះការភ្ញាក់ផ្អើល និងទទួលសារអបអរសាទរយ៉ាងច្រើនពីមហាជន ព្រោះអ្នកគាំទ្រមិនតិចនាក់ឡើយ ប្រាថ្នាចង់ឮដំណឹងនេះយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះ តាំងពីពពោះកូនមក តារាចម្រៀងរូបនេះ លែងឡើងឆាកច្រៀងរាំដូចពេលមុន ជាពិសេសគឺទំនាក់ទំនងរបស់រូបនាងនិងតារាប្រុស G-Devith កាន់តែផ្អែមល្អែមខ្លាំងឡើង ធ្វើឲ្យហ្វេនៗឃើញហើយច្រណែនគ្រប់ៗគ្នា រីករាយជំនួសដែលអ្នកទាំងពីរជិតក្លាយជាឪពុកម្តាយគេហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស G-Devith និងតារាស្រី ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត