សៀមរាប៖ អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង នៅ សូនីតា បន្ទាប់ពីរៀបការ និងមានកូនប្រុសរួចតារារូបនេះមិនសូវបង្ហាញមុខលើវិថីសិល្បៈច្រើនដូចមុនឡើយ។ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រច្រើនពីមហាជន មិនចាញ់កាលមិនទាន់មានស្វាមីនិងកូនឡើយ។
ពិតណាស់ បើក្រឡេកមើលជីវិតឯកជន បច្ចុប្បន្នអ្នកនាង នៅ សូនីតា ចាប់តាំងពីរៀបការមានគ្រួសាររួច តារារូបនេះមានតែស្នាមញញឹម និងសុភមង្គល ខណៈមានស្វាមីល្អចេះយល់ចិត្ត ហើយកូនប្រុសឆ្លាត និងគួរឲ្យក្នាញ់ផងនោះ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេឃើញថានាងកំពុងមានសេចក្ដីសុខពេញទំហឹងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សអ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រស់ស្អាតដដែល ទោះមានកូនមួយរួចពិតមែន។ ជាពិសេសពេលដែលអ្នកនាង នៅ សូនីតា ស្លៀកឈុតបុរាណ ទៅញ៉ាំអាហារពេលល្ងាច នៅមុខប្រាសាទបាយ័ន គឺរឹតតែស្រស់សោភាសមសួនបែបនារីខ្មែរតែម្ដង។ លើសពីនេះទៅទៀត បន្ទាប់ពីតែងខ្លួនបែបនេះ ហ្វេនៗជាច្រើននាំគ្នាសរសើរពីសម្រស់ដ៏ផូរផង់របស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]