ភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ គេបានឃើញតារាស្រីពន្លកថ្មីកញ្ញ ស៊ីន ជេននី ដែលគេស្គាល់ជាប្អូនស្រីបង្កើតរបស់តារាសម្ដែងកញ្ញា ស៊ីន យូប៊ីន លេចមុខសម្ដែងក្នុងបទចម្រៀងរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នីកូ។
យ៉ាងណាមិញ ដោយMVវីដេអូបទចម្រៀងថ្មីនោះ ត្រូវបានមហាជន និងហ្វេនសរសើរអ្នកទាំងពីរធ្វើបានល្អ។ ជាពិសេស មើលទៅតារាប្រុសស្រីទាំងពីររូបនេះ ពិតជាដៃគូសម្ដែងដ៏សាកសមនឹងគ្នាបំផុត។ ក្នុងនោះដែរ បើទោះបីទើបរួមការងារជាមួយគ្នាលើកដំបូងប៉ុន្តែតារាមួយគូនេះ ហាក់ស្និទ្ធស្នាលគ្នាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស មួយរយៈចុងក្រោយនេះ គេតែងឃើញលោក នីកូ ជាមួយកញ្ញា ស៊ីន ជេននី តែងបង្ហោះរូបភាពជាគូ មើលទៅហាក់យល់ចិត្តគ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពការងារ អ្នកទាំងពីរមានវត្តមានជាមួយគ្នាជានិច្ច រហូតហ្វេនដាក់ការសង្ស័យថាតារាប្រុសស្រីមួយគូនេះ កំពុងមានទំនាក់ទំនងលើសពីមិត្តរួមការងារឬយ៉ាងណា៕
សូមទស្សនារូបភាព និងវីដេងូខាងក្រោម៖








@nicomrcookies ជូនក្មេងមកថត
♬ original sound - nico_mrcookies
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]