ភ្នំពេញ៖ អាច​និយាយបានថា ក្រៅពីការបង្ហាញសមត្ថភាព ក៏ដូចជាការបញ្ចេញនូវបទចម្រៀងថ្មីៗ ដែលជាទីពេញនិយមសម្រាប់ហ្វេនៗហើយនោះ មួយរយៈចុងក្រោយនេះ តារាចម្រៀងរ៉េប លោក វណ្ណដា ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែជក់ចិត្ត ទៅនឹងការបង្ហោះរូបភាពផ្ទាល់ខ្លួន ព្រមទាំងឲ្យពួកគេបានមើលឃើញពីមុខមាត់ និងរូបរាងបច្ចុប្បន្ន របស់លោក ផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀង លោក វណ្ណដា ក៏បានចេញមកបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម ដែលកំពុងតែធ្វើឲ្យហ្វេនៗកាន់តែភ្ញាក់ផ្អើល និងទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ដោយនៅក្នុងនោះ រូបលោក បានបញ្ចេញនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ ព្រមទាំងទឹកមុខរីករាយ ធ្វើឲ្យមើលឃើញយ៉ាងច្បាស់ៗពីភាពសង្ហារបស់តារារូបនេះ ខណៈត្រឹមតែបញ្ចេញសារយ៉ាងខ្លីថា «រៀនញញឹម»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការបើកបង្ហាញរបស់ តារាចម្រៀង លោក វណ្ណដា ក៏ត្រូវបានអ្នកគាំទ្រចូលទៅបញ្ចេញមតិជាច្រើន រួមមានការសរសើរ បង្ហាញពីការពេញចិត្តទៅលើរូបភាពទាំងនេះ ព្រមទាំងមានការចែករំលែកជាច្រើនទៀត នៅលើបណ្ដាញសង្គម ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា