កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា អ្នកនាង មាស សុខសោភា ជាតារាចម្រៀងសំនៀងពិរោះ ដែលទទួលបានការស្រឡាញ់គាំទ្រពីមហាជនជាច្រើន។ ជាពិសេស តារាស្រីរូបនេះ មានសម្រស់វ័យក្មេង សាច់ចាំ ដូចក្រមុំ ទាំងដែលខ្លួនមានកូនកម្លោះម្នាក់ទៅហើយ។  

មិនតែប៉ុណ្ណោះ សម្រស់របស់អ្នកនាងគឺស្រស់ស្អាតតាមបែបធម្មជាតិ មិនបានកែខៃទៀតផង។  បើទោះបច្ចុប្បន្ន អ្នកនាង សោភា មានអាយុខ្ទង់៣០ក៏ពិតមែន ប៉ុន្ដែ តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ទោះស្លៀកសម្លៀកបំពាក់អ្វីក៏លេចធ្លោរគ្រប់ពេល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ បើក្រឡេកមកមើលរូបប៉ុន្មានសន្លឹកដែលទើបនឹងបង្ហោះក្នុងបណ្ដាញសង្គមនេះវិញ បង្ហាញសម្រស់បែបនារីខ្មែរ ស្អាតគ្មានកន្លែងទាស់។ នៅក្នុងនោះ តារាចម្រៀង មាស សុខសោភា បានគ្រងឈុតនារីបុរាណសម័យមុន បង្ហាញរាងស្រឡូនលើខ្នងសត្វដំរី ពិតជាមានភាពទាក់ទាញមែនទែន៕ 

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា