កម្សាន្ត៖ មិត្តៗអ្នកអានដែលនិយមលេងបណ្ដាញសង្គម TikTokច្បាស់ជាបានឃើញរួចមកហើយថា មានបងប្អូននៅតាមបណ្ដាខេត្តបានធ្វើ ទីងមោង មុខមាត់ដូច តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

មិនតែប៉ុណ្ណោះ ទីងមោងជាច្រើន ត្រូវបានគេធ្វើតាមតារាល្បីៗផ្សេងទៀត ក៏ជាទីងមោងខ្លះ ធ្វើជារូបយក្សក្នុងល្ខោន ដែលមើលទៅស្នាដៃរបស់អ្នកធ្វើល្អមែនទែន។ ជាពិសេស អ្នកលេងបណ្ដាញសង្គម បានយករូប ទីងមោង ទាំងនោះ ទៅប្រៀបនឹងតារាល្បីៗប៉ុន្មានរូបទៀត ដែលគេជឿថា ធ្វើតាមតារាទាំងនេះ។

នៅក្នុងនោះមាន វណ្ណដា ដូចដែលយើងដឹងស្រាប់ហើយ មកមើលទីងមោង លោក G-Devith ម្ដងថា ដូចគ្នាដែរឬទេ។ ចំណែកឯ តារាប្រុសមួយរូបទៀតនោះគឺតារាសម្ដែងរូបសង្ហារ ប្រុសខួច និង តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា។

លើសពីនោះ ក៏មានតារាកូរ៉េ២រូបទៀត ដែលជាសមាជិកក្រុម BTS ដែលយុវតីស្រឡាញ់ពេញចិត្តនោះគឺ V និង Jungkook ដែលគេយកមកធ្វើទីងមោង ដូចទាំងពណ៌សក់ និង ម៉ូតសក់ ដែលមានពាក់កម្រងផ្កាពីលើទៀតផង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- អ្នកចាក់ភ្លេង បាក់ទឹកចិត្តពេក ឡាយបរិយាយរឿង G-Devith ឲ្យចាក់ភ្លេងឲ្យឮ បើបែកធុងបាស់ ចាំឲ្យគេសង
- អាយដលជិតការហើយចុះហ្វេនៗវិញ? ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាសចូលរោងការថ្ងៃទី ៧ ខែមិថុនា ខាងមុខនេះហើយ!
- មើលរូបភាពទាំងនេះហើយ ដេវីត និង បូព្រឹក្ស បង្ហាញភាពផ្អែមល្ហែម ជាមួយគ្នា យ៉ាងមានក្ដីសុខ