ភ្នំពេញ៖ ជឿជាក់ថា មហាជនជាច្រើន តែងតែកោតសរសើរចំពោះជីវិតប្ដីប្រពន្ធរបស់ តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត ដែលអ្នកទាំងពីរបានរួមរស់ជាគូស្វាមីភរិយាអស់ជាច្រើនឆ្នាំកន្លងទៅ ពោរពេញដោយសុភមង្គល។
ប៉ុន្តែ ថ្មីៗនេះ ប្ដីប្រពន្ធអ្នកទាំងពីរ ក៏បានចេញមកបកក្រាយពីរឿងជាច្រើន ព្រមទាំងមានការរៀបរាប់ នៅពេលដែលទទួលរងនូវការរិះគន់ពីមនុស្សមួយចំនួនផងដែរ។ ក្នុងនោះ ស្វាមីរបស់ អ្នកនាង យក់ ថិតរដ្ឋា ស្រាប់តែបានធ្វើឲ្យហ្វេនៗអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍និងយកចិត្តទុកដាក់ នៅពេលដែលលោក បានរៀបរាប់ពីចំណុចមួយ បន្ទាប់ពីមានគេរិះគន់លើរូបរាងប្រពន្ធរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈនោះ លោក ឃុំ ប៉ុណ្ណាដែត បានប្រាប់ថា ប្រពន្ធរបស់លោក លះបង់បង្កើតកូនពីរបីហើយ ហើយលោកក៏បានបង្ហាញការការពារ ការយល់ទុក្ខលំបាករបស់ប្រពន្ធ ការពារប្រពន្ធនៅក្នុងចំណោមខ្សែរភ្នែកមហាជនរាប់ម៉ឺននាក់។ ជាពិសេស ក្រោយពីបានជ្រាបបែបនេះ ហ្វេនៗក៏បានកោតសរសើរ ចំពោះទង្វើររបស់លោក ដែលហ៊ានចេញមកតតាំងជាសាធារណៈ ប្រកបដោយក្រមសីលធម៌ដើម្បីប្រពន្ធបណ្ដូលចិត្តរបស់ខ្លួន ផងដែរ៕
ប្រភព៖ មុត ស្រីនាង - Muth Sreyneang
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]