ភ្នំពេញ៖ ថ្មីនេះៗ ជាមួយនឹងដំណឹងដ៏រីករាយ របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស និងគូស្នេហ៍ តារារ៉េប លោក ងួន ចាន់ដេវីត បានធ្វើឲ្យមហាជនជាច្រើន បានចូលរួមអបអរសាទរ ទៅដល់អ្នកទាំងពីរ ដែលទទួលបានសមាជិកថ្មី ក្រោយពីសម្រាលបានកូនប្រុសម្នាក់។
ដោយឡែក ក្រៅពីមានរឿងដ៏រីករាយនៅក្នុងគ្រួសារបែបនេះហើយនោះ តារាប្រុសស្រីទាំងពីររូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ទៅលើរឿងរ៉ាវជីវិតស្នេហា ដែលបានតស៊ូ ជម្នះឧបសគ្គជាមួយគ្នា ជាច្រើនឆ្នាំកន្លងមកនេះ ខណៈដែលបានក្រឡេកមកមើលពីរូបភាពរបស់អ្នកទាំងពីរ កាលពីមុន គឺពិតជាគួរឲ្យសរសើរ ទៅលើក្ដីស្នេហ៍ផ្អែមល្ហែម បង្ហាញពីទំនាក់ទំនងយ៉ាងរឹងមាំ មានភាពស្មោះត្រង់ និងរួមសុខរួមទុក្ខជាមួយគ្នា រហូតកសាងបានគ្រួសារដ៏កក់ក្ដៅមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានឃើញយ៉ាងដូច្នេះ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានជូនពរ និងសង្ឃឹមថា អ្នកទាំងពីរនឹងមានភាពជោគជ័យទៅថ្ងៃខាងមុខជាមួយគ្នា ទាំងរឿងការងារ ក៏ដូចជាទំនាក់ទំនងក្នុងជីវិតពិត ផងដែរ៕
ប្រភព៖ ផ្ទះស្នេហ៍
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]