ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជារឿងដ៏ភ្ញាក់ផ្អើលដែលតារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង ទេព បូព្រឹក្ស បានបញ្ចេញវីដេអូបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «GODDESS»។ ដោយបទចម្រៀងមួយបទនេះ នាងបាននិយាយពីស្ត្រីជាម្ដាយ ដែលបានពរពោះកូនជាច្រើនខែ ហើយមនុស្សស្រិក៏ជាមាតាពិភពលោក ដែលអាចបង្កើតមនុស្សបាន។ 

លើសពីនេះទៅទៀត អត្ថន័យនៃបទថ្មីៗនេះបង្ហាញពីទឹកចិត្តម្ដាយមានចំពោះកូនៗគ្រប់រូបស្មើៗគ្នា ម្ដាយហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូនរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ក៏ចង់ឲ្យមនុស្សគ្រប់គ្នាបញ្ឈប់ការមើលងាយដល់ស្ត្រីគ្រប់រូបផងដែរ។ ទន្ទឹមនឹងបង្ហោះវីដេអូថ្មីនេះ គេឃើញមានហ្វេនជាច្រើនបានចូលទៅComment ពោលពាក្យសរសើរពីបទមួយនេះថាពីរោះ ហើយប្លែកគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បទ«GODDESS» នេះអ្នកនាង ទេព បូព្រឹក្ស ថតអំឡុងពេលពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែ ហើយកាលពីថ្ងៃទី​១៦ ខែ កុម្ភៈ ឆ្នាំ២០២៣នេះ នាងក៏សម្រាលបានកូនប្រុសមា្នក់ ដែលមានសុខភាពល្អ ចំណេកមុខមាត់ក៏ឃ្យូតកាន់ទៅប៉ានិងម៉ាក់ផងដែរ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

   អ្នកនាង ទេព បូព្រឹក្ស
   អ្នកនាង ទេព បូព្រឹក្ស
   អ្នកនាង ទេព បូព្រឹក្ស
 អ្នកនាង ទេព បូព្រឹក្ស
   អ្នកនាង ទេព បូព្រឹក្ស
 អ្នកនាង ទេព បូព្រឹក្ស
   អ្នកនាង ទេព បូព្រឹក្ស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស