ភ្នំពេញ៖ បើនិយាយដល់ តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយសម្ថភាព ហើយថែមទាំងជាសិល្បការិនីកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីររូប គឺអ្នកនាង សិទ្ធី នីកា និងកញ្ញា សាន កុសុមៈ ច្បាស់ណាស់ប្រិយមិត្តស្គាល់។ ដោយអ្នកទាំងពីរ ត្រូវបានមហាជនទទួលស្គាល់ និងពេញចិត្តនូវស្នាដៃសម្ដែងដូចគ្នាផងដែរ។
លើសពីនេះទៅទៀត ក្រៅពីមានទេពកោសល្យនោះ មិនថាអ្នកនាង សិទ្ធី នីកា និងកញ្ញា សាន កុសុមៈ អ្នកទាំងពីរណិតជាមានរូបសម្ផស្សស្រស់សោភាទៀតផង។ ជាពិសេស រាល់ពេលដែលទទួលថតរឿងម្ដងៗ តារាស្រីទាំងពីរដួងនេះ តែងទទួលបានតំណែងលេងជាតួឯកជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ថ្មីៗនេះអ្នកនាង សិទ្ធី នីកា និងកញ្ញា សាន កុសុមៈ បានកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គម រួមទាំងអ្នកគាំទ្រ ផ្ទុះការស៊ែរ និងសរសើរពីសម្រស់ដ៏ផូរផង់បែបធម្មជាតិ របស់អ្នកទាំងពីរ ខណៈថតរូបស៊ែលហ្វីជាមួយគ្នាដូច្នេះ។ ម្យ៉ាងវិញទៀត រូបភាពថតជាមួយគ្នានេះ មើលមួយភ្លែតតារាទាំងពីររូបនេះស្រដៀងគ្នា ហើយស្អាតដូចគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]