អាការៈអស់កម្លាំង អាចបណា្ដលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះអាចជាការគេងមិនគ្រប់គ្រាន់ រាងកាយខ្វះវីតាមីន ឬខ្សោយគ្រាប់ឈាមក្រហម ក៏អាចបណ្ដាលឲ្យអស់កម្លាំងបានដែរ។ ប៉ុន្ដែករណីមួយទៀត ការអស់កម្លាំងក៏បណ្ដាលមកពីបញ្ហាលើសសម្ពាធឈាមដែរ។  

ការលើសសម្ពាធឈាមធ្វើឲ្យយើងប្រឈមនឹងការអស់កម្លាំង ងងុយគេង។ មូលហេតុនោះគឺថា នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ចាប់ផ្ដើមធ្វើការខ្លាំងជាងធម្មតា ដើម្បីច្របាច់ឈាម បញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល និង សរីរាង្គដទៃទៀតឲ្យគ្រប់គ្រាន់ ដូច្នេះទើបបណ្ដាលឲ្យយើងងាយអស់កម្លាំង។ មិនតែប៉ុណ្ណោះការលើសសម្ពាធឈាមក៏មានរោគសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតផងដែរ ដូចជា ហៀរសំបោរ ឈឺក្បាល ចុកទ្រូង ស្រវាំងភ្នែក ចុករួយក បេះដូងលោតញាប់ និង ថប់ដង្ហើម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលើសសម្ពាធឈាមដោយបង្ហាញរោគសញ្ញាអស់កម្លាំង គឺមិនសូវប្រឈមគ្រោះថ្នាក់នោះទេ យើងអាចទៅជួបជាមួយគ្រូពេទ្យទាន់ពេលវេលា និង ធ្វើការពិនិត្យមើលសម្ពាធឈាម ដើម្បីទទួលការព្យាបាលឲ្យត្រឹមត្រូវ ដូច្នេះមិនជាបញ្ហាព្រួយបារម្ភនោះទេ។

តើការថយចុះសម្ពាធឈាម អាចបណ្ដាលឲ្យអស់កម្លាំងដែរទេ?

មិនថាការឡើង ឬ ចុះសម្ពាធឈាមនោះទេ គឺមានទំនាក់ទំនងរវាងបេះដូង និង ខួរក្បាល ដូច្នេះ ហើយការថយចុះសម្ពាធឈាមក៏អាចធ្វើឲ្យអស់កម្លាំងដូចគ្នា។

លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា ការថយចុះសម្ពាធឈាម ករណីខ្លះមិនបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ប៉ុន្ដែករណីភាគច្រើនក៏បង្ហាញរោគសញ្ញា អស់កម្លាំង និង ចុះខ្សោយ ព្រោះពេលសម្ពាធឈាមថយចុះ នោះខួរក្បាលក៏មិនអាចទទួលបានឈាមគ្រប់គ្រាន់នោះដែរ ទើបធ្វើឲ្យយើងមានអារម្មណ៍ អស់កម្លាំង ល្ហិតល្ហៃ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com