ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយនៅក្នុងខែមេសាខាងមុខនេះ ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាននិងកំពុងធ្វើការរួមគ្នាដើម្បីដាក់ដំណើរការកម្មវិធីអក្ខរកម្ម ឌីជីថលថ្មីមួយឈ្មោះថា កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ដែលនឹងធានាថា គោលបំណងរបស់កម្មវិធីនេះត្រូវសម្រេចបានក្នុងរយៈពេលកំណត់។ ជាការចាប់ផ្តើមសាលាជំនាន់ថ្មីចំនួន៦ នឹងត្រូវបានជ្រើសរើស ហើយគ្រូបង្គោលចំនួន ១២នាក់ មកពីសាលារៀងទាំង ៦ នេះនឹងត្រូវបានជ្រើសរើសផងដែរដើម្បីទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានប្រសាសន៍ថា៖
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សា ព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោលនូវចំណេះដឹងដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះដល់សិស្សនៅតាមសាលាគោលដៅ។
កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៉ីនធឺណិត ក៏ដូចជាអ្នកដែលចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។ សាលាជំនាន់ថ្មីចំនួនប្រាំមួយ (NGS) ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ហើយនឹងមានរយៈពេល ៦ខែ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលសិក្សារយៈពេល ៦ខែនេះ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta សង្ឃឹមថាគ្រូបង្គោលទាំង១២នាក់នឹងចែកចាយបន្ត និងបង្រៀនចំណេះដឹងដែលគាត់ទទួលបានដល់សិស្សចំនួនពី ៣ ០០០ ទៅ ៥ ០០០នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងឌីជីថលដែលពួកគេអាចប្រើប្រាស់ជាក់ស្តែង។
លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖
លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យបង្កើនជំនាញឌីជីថលរបស់ពួកគេ។
លោក ហ៊ីន ស៊ីមហួន ក៏បានបន្តមានប្រសាសន៍ថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]