យល់ដឹង៖ ជាការពិតណាស់ នៅពេលដែល ពិធីបុណ្យចូលឆ្នាំថ្មី បានឈានមកដល់ម្ដងៗ រណ្តាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណរហូតមក ត្រូវបានរៀបរានទទួលទេវតានៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។
ក្នុងនោះដែរ ក៏មានការរៀបចំ ដែលត្រូវរៀបក្រាលសំពត់ពណ៌ស រៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទ៏ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាក់ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានរៀបចំស្រេចរួចរាល់ហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭករហូតដល់ចប់ពិធីទទួលទេវតា។ ជាពិសេសត្រូវរៀបចំដាក់ភក្សាហារ (អាហារជាចំណី ) តាមថ្ងៃសង្ក្រាន្តប្រចាំឆ្នាំផង។
ចំពោះបាយសី ៩ ថ្នាក់និង ៧ ថ្នាក់ ជាទំនៀមមាន ចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ថ្នាក់ចុះ ឬរៀបត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមាន ទៀន៥ ធូប៥ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹមតែ៣ ឬ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កា់ម្លិះភួង ពីលើគ្រប់តង្វាយនៅលើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺផង៕
ប្រភពឯកសារ៖ សៀវភៅមហាសង្ក្រ្កាន្ត របស់គណៈកម្មាធិការៀបចំបុណ្យជាតិអន្តរជាតិ
ប្រភព៖ ទេវធីតាសង្ក្រាន្ត
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]