ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នីកូ និងអ្នកនាង ពេជ្រ សូលីកា បានក្លាយជាដៃគូសិល្បៈដ៏សាកសមបំផុត។ ហើយកន្លងមក រាល់ស្នារបស់អ្នកទាំងពីរ តែងតែទទួលបានការសរសើរ និងគាំទ្រពីទស្សនិកជន មិនថាថតរឿង ច្រៀងរួមគ្នា ឬសម្ដែងMV។
ពិតណាស់ ទោះបីលោក នីកូ ធ្លាប់បានផ្លាស់ប្ដូរយកតួស្រីថ្មីៗមកសម្ដែងក្នុងMVខ្លួន ខណៈអ្នកនាង ពេជ្រ សូលីកា ផ្អាកការងារសិល្បៈមួយរយៈធំ ប៉ុន្តែហ្វេននៅតែគិតថា មានតែអ្នកទាំងពីរប៉ុណ្ណោះ ដែលជាដៃគូសមគ្នាបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត រាល់ពេលបានបំពេញការងារជាមួយគ្នា តារាចម្រៀងមួយគូនេះ តែងធ្វើឲ្យហ្វេនរំភើប និងពេញចិត្តខ្លាំងតែម្ដង។ លើសពីនេះទៅទៀត បើគិតមកទល់នឹងឆ្នាំ២០២៣នេះ លោក នីកូ រួមជាមួយនឹងអ្នកនាង ពេជ្រ សូលីកា បានក្លាយជាដៃគូ មិត្តភក្ដិល្អនឹងគ្នារយៈពេល១៥ឆ្នាំហើយ។ ក្នុងនោះដែរ បន្ទាប់ពីហ្វេនបានដឹងថា អ្នកទាំងពីររួមការងារជាមួយគ្នា១៥ឆ្នាំ ម្នាក់ៗបានពោលពាក្យ នៅតែចង់ឃើញតារាមួយគូនេះ បន្តជាដៃគូរួមគ្នាបែបនេះរហូត៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]