ភ្នំពេញ៖ កាលពីខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ទើបតែសម្រាលបានកូនប្រុសម្នាក់។ បើគិតមកទល់ពេលនេះ កូនប្រុសតារាស្រីរូបនេះ មានអាយុ២ខែ ហើយមានសុខភាពល្អ ចំណែកមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង។
មួយវិញទៀត ជារឿយៗអ្នកនាង ទេព បូព្រឹក្ស តែងតែបង្ហោះរូបភាព និងវីដេអូកូនប្រុសលើបណ្ដាញសង្គមឲ្យហ្វេនបានឃើញជានិច្ច។ មិនតែប៉ុណ្ណោះ គេឃើញនាងពិតជាយកចិត្តទុកដាក់ និងមើលថែទាំកូនបានយ៉ាងល្អ ព្រមទាំងបានផ្ដល់ក្ដីស្រលាញ់ជូនចំពោះកូនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ខណៈកូនប្រុសមានអាយុ២ខែ អ្នកនាង ទេព បូព្រឹក្ស បានយកកូនប្រុសបណ្ដូលចិត្តខ្លួនថតរូប។ លើសពីនេះទៅទៀត គេឃើញកូនតារារូបនេះ ពិតជាឃ្យូតគួរឲ្យស្រលាញ់ខ្លាំង ហើយអ្វីដែលគេចាប់អារម្មណ៍នោះ អ្នកម្ដាយសម័យថ្មីរូបនេះ បានដាក់គ្រឿងអលង្កាសុទ្ធតែពេជ្រគ្រាប់ធំៗ ដើម្បីជាការដេគ័រផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]