ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជា​អ្នកផ្ដល់ដំណោះស្រាយសេវាធនាគារដ៏ទំនើបចម្បងមួយ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ​ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។

ភាគីទាំងពីរ នឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលការណ៍ថ្នាក់ជាតិ និងនិន្នាការពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី 26 ​ខែមេសា និងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និងជារដ្ឋលេខាធិការនៃអគ្គលេខាធិការគណៈ កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

​ភាគីធនាគារ ABA ​តំណាងដោយលោក Askhat Azhikhanov ​នាយកប្រតិបត្តិ ​អមដំណើរដោយ លោក Yves Jacquot ប្រធាន​ក្រុមប្រឹក្សាភិបាល​ និងលោក Madi Akmambet អភិបាលប្រតិបត្តិ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA (ឆ្វេងដៃខាងមុខ) និងឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា

តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ABA បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រ និងអនុវត្តកម្មវិធីនានា នៅក្នុងវិស័យ​បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035 និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035។ ធនាគារក៏នឹងចូលរួមក្នុងការប្រើប្រាស់ និងផ្តល់ការចូលប្រើប្រាស់ផលិតផលព័ត៌មានវិទ្យា (IT) ដូចជា ប្រព័ន្ធចេញវិក្កយបត្រអេឡិកត្រូនិក (e-Invoicing),​ ថ្នាល CamDX និងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន CamDigiKey ផងដែរ។

ជាផ្នែកនៃកិច្ចសហការនេះ ធនាគារ ABA បានក្លាយជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ជាផ្លូវការ ដែលជាថ្នាលផ្លាស់ប្ដូរទិន្នន័យមួយឈរនៅកណ្ដាល ដើម្បីផ្ដល់សេវាកម្មអនឡាញជូនស្ថាប័នរដ្ឋ និងឯកជន។

លោក Askhat Azhikhanov មានប្រសាសន៍ថា​៖

លោកបន្ថែមថា៖

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA (ឆ្វេងដៃខាងមុខ) និងឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា

តាមរយៈសេវាធនាគារឌីជីថលនវានុវត្តរបស់ខ្លួន ABA ​សង្ឃឹមថានឹងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជំរុញឌីជីថលូបនីយកម្មនៃសេវាកម្មហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស។

ធនាគារ ABA ត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ឆ្វេងដៃខាងមុខ) ប្រគល់វិញ្ញាបនបត្របញ្ជាក់សមាជិកភាពជាសមាជិករបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ជូន នាយកប្រតិបត្តិ ធនាគារ ABA
វិញ្ញាបនបត្របញ្ជាក់សមាជិកភាពជាសមាជិកផ្លូវការរបស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ប្រគល់ជូន ធនាគារ ABA នៅថ្ងៃទី 26 ខែមេសា ឆ្នាំ2023

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]