ភ្នំពេញ៖ អាចនិយាយបានថា មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិថីសិល្បៈតែប៉ុណ្ណោះ តែតារាចម្រៀងរ៉េប លោក វណ្ណដា តែងតែទទួលបានការសរសើរ ចំពោះអត្តចរិតដ៏ល្អ ជាពិសេស ភាពមិនឆ្មើងឆ្មៃ ចំពោះអ្នកគាំទ្រ និងបង្ហាញពីការគោរពចំពោះទស្សនិកជនទាំងឡាយ។

ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានការលើកឡើងពីការរិះគន់​ នៅលើបណ្ដាញសង្គម ចំពោះតារាចម្រៀងរ៉េបរូបនេះ ដោយបានបង្ហាញពីរូបភាព ដែលលោក វណ្ណដា បានបញ្ចេញនូវកាយវិការ ហាក់មិនគោរពដល់សិល្បកររៀមច្បង ដោយធ្វើត្រឹមតែចាប់ដៃគ្នា តែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺ ត្រឹមតែជារូបភាព តែមួយជ្រុងដែលបង្ហាញឡើងឲ្យឃើញ តែជាក់ស្ដែង ក្រឡេកមកមើលពីសកម្មភាពជាច្រើនរបស់ លោក វណ្ណដា កាលពីមុន បានបង្ហាញឲ្យឃើញពីកាយវិការ ចរិតឫកពា ដ៏ល្អគួរឲ្យសរសើរ នៅពេលដែលរូបលោកតែងតែឱនគោរពលើកដៃសំពះ ចំពោះរៀមច្បង ទស្សនិកជនទាំងឡាយ នៅក្នុងកម្មវិធីដែលបានចូលរួម ដោយមិនប្រកាន់ ឬតំឡើងឫកឆ្មើងឆ្មៃ ចំពោះពួកគេនោះឡើយ៕

ប្រភព៖ VDFam-ForReal

សូមទស្សនារូបភាពខាងក្រោម៖ 

 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា
 វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា