ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងរ៉េប លោក វណ្ណដា កាន់តែហក់លោតឡើងកូដខ្លាំង ខណៈមានអ្នកគាំទ្រយ៉ាងច្រើន ទាំងក្នុងនិងក្រៅប្រទេស។ ម្យ៉ាងវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងពោរពេញដោយទេពកោសល្យរូបនេះ តែងតែចេញច្រៀងនៅឯក្រៅប្រទេស ហើយមានហ្វេនទៅគាំទ្រច្រើនកុះករផងដែរ។ 

លើសពីនេះទៅទៀត គេអាចនិយាយបានថា លោក វណ្ណដា គឺជាអ្នកសិល្បៈជំនាន់ថ្មីម្នាក់ ដែលអាចឲ្យប្រជាជនជាតិសាសន៍ដទៃ ងាកមកចាប់អារម្មណ៍ និងស្គាល់ពីសិល្បៈរបស់ប្រទេសកម្ពុជា។ មួយវិញទៀត បើនិយាយពីហ្វេនអ្នកគាំទ្រតារារូបនេះ មិនត្រឹមជាប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានហ្វេននៅក្រៅប្រទេសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រឿងដ៏ភ្ញាក់ផ្អើលនោះ សូម្បីតែប្រជាជនប្រទេសអារ៉ាប់ ក៏ស្គាល់លោក វណ្ណដា ជាពិសេសថែមទាំងជាហ្វេនរបស់តារារូបនេះទៀតផង។ ក្នុងនោះដែរ ជនជាតិអារ៉ាប់ម្នាក់ៗ បាននិយាយក្បែងៗដាក់វីដេអូថា រូបលោកចូលចិត្តស្ដាប់បទចម្រៀង និងជាហ្វេនលោក វណ្ណដា​ ផ្ទាល់ផងដែរ។ ក្រោយអ្នកគាំទ្រ បានឃើញវីដេអូបុរសរូបនេះ និយាយថាជាហ្វេនតារារូបនេះផ្ទាល់នោះ ម្នាក់ៗរំភើបនិងរីករាយជាខ្លាំង៕ 

ប្រភពវីដេអូ៖ GiGi Cambo

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
រូបភាពបុរសអារ៉ាប់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា