ភ្នំពេញ៖ ថ្មីៗនេះ បទចម្រៀងថ្មី របស់តារាចម្រៀងរ៉េបពីរដួង គឺលោក វណ្ណដា និង លោក ងួន ចាន់ដេវីត កំពុងតែឆក់យកចិត្តទស្សនិកជនជាច្រើន ទៅលើការនិពន្ធ បទភ្លេងថ្មី ញាក់កន្រ្តាក់អារម្មណ៍។

ជាពិសេស នៅក្នុងនោះ ជាមួយនឹងបទចម្រៀងថ្មីទាំងពីរ បទ«ចងចាំសាវតារ» របស់លោក វណ្ណដា និងសិល្បករនៅផលិតកម្មបារមី រួមទាំងបទ «មហានគរ» របស់ លោក ងួន ចាន់ដេវីត សុទ្ធតែមានការនិពន្ធ ពោរពេញទៅដោយអត្ថន័យ លើកតំកើងនូវវប្បធម៌ដ៏ស្រស់ផូរផងរបស់ ប្រទេសកម្ពុជា ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់បទចម្រៀងទាំងពីរបទនេះ ថែមទាំងត្រូវបានហ្វេនៗ ក៏ដូចជាមហាជនជាច្រើន បង្ហាញពីការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងសង្ឃឹមថា អ្នកទាំងពីរនឹងមានស្នាដៃថ្មី បង្ហាញពីអត្ថន័យជួយលើកតំកើង នៅក្នុងវិស័យសិល្បៈចម្រៀង ជាបន្តទៀត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

វណ្ណដា
វណ្ណដា
វណ្ណដា
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា