ភ្នំពេញ៖ កន្លងទៅប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ អ្នកនាង ទេព បូព្រឹក្ស ទើបតែសម្រាលបានកូនប្រុសម្នាក់ មានសុខភាពល្អ មុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងតែម្ដង។ 

លើសពីនេះទៅទៀត ក្រោយសម្រាលបានកូនម្នាក់រួច គេឃើញថាអ្នកនាង ទេព បូព្រឹក្ស រួមជាមួយលោក ងួន ចាន់ដេវីត ពិតជាបានធ្វើជាប៉ាម៉ាក់ដ៏ល្អ ព្រមទាំងបានមើលថែកូន ថ្នាក់ថ្នមកូនប្រុសតែមួយរប់ខ្លួនយ៉ាងល្អផងដែរ។ មួយវិញទៀត​ កូនប្រុសតារាប្រុសស្រីមួយគូនេះមានអាយុ ២ខែជាងហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បន្ទាប់ពីសម្រាលកូនបានជាង២ខែ ស្រាប់តែអ្នកនាង ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយ ធ្វើឲ្យហ្វេនភ្ញាក់ផ្អើល នឹងសរសើរដល់រូបនាងគ្រប់គ្នា ខណៈអ្នកម៉ាក់សម័យថ្មីរូបនេះ អំឡុងពេលពរពោះ៥ខែ នាងបានឡើងចុះភ្នំ ស្របពេលដែលផ្លូវដើរចត មានថ្មតូចធំផងនោះ។ បើទោះបីទម្ងន់៥ខែ ប៉ុន្តែតារារូបនេះ បានដើរយ៉ាងធម្មតា ហាក់មានភាពក្លាហានតែម្ដង៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  អ្នកនាង ទេព បូព្រឹក្ស
  អ្នកនាង ទេព បូព្រឹក្ស
អ្នកនាង ទេព បូព្រឹក្ស 
  អ្នកនាង ទេព បូព្រឹក្ស
  អ្នកនាង ទេព បូព្រឹក្ស
  អ្នកនាង ទេព បូព្រឹក្ស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស