ភ្នំពេញ៖ អាចនិយាយបានថាកីលាការិនីវ័យក្មេង ខាន់ ចេសា តែងតែធ្វើឲ្យមហាជនជាច្រើនមានមោទកភាពលើរូបនាងគ្រប់ពេល។ ជាពិសេស កាលពីម្សិលមិញនេះ នាងរឹតតែធ្វើឲ្យជាពលរដ្ឋខ្មែររំភើបសារជាថ្មី ខណៈនាងបានប្រកួតយកឈ្នះលើកីឡាការិនីដល់ទៅ៣ប្រទេស ពោលគឺ សឹង្ហបុរី វៀតណាម និងថៃ។ 

ជាមួយគ្នានេះដែរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់ៗគ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក នាងនឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣នេះផ្ទាល់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រឿងកាន់តែរំភើប និងភ្ញាក់ផ្អើលទៀតនោះ តារាចម្រៀងរ៉េបវ័យក្មេងដ៏មានប្រជាប្រិយភាព លោក វណ្ណដា បានយករូបភាព ខាន់ ចេសា ទៅបង្ហោះក្នុងស្តូរី Instagram ខ្លួន ហើយថែមទាំងបានដាក់រូបស្ទីគឃ័រគ្រប់ពេជ្រអមជាមួយ ដែលតារារូបនេះចង់បញ្ជាក់ថា កីឡាការិនី ខាន់ ចេសា ជាគ្រាប់ពេជ្រផ្នែកកីឡារបស់ប្រទេសកម្ពុជា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក វណ្ណដា
  លោក វណ្ណដា
ខាន់ ចេសា
ខាន់ ចេសា
ខាន់ ចេសា
រូបបង្ហោះពីលោក វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា