ភ្នំពេញ៖ ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រព្រឹត្តិធ្វើឡើងកាលពីល្ងាចថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣។ លើសពីនេះទៅទៀត ពិធីបើកកីឡាស៉ីហ្គេម មានមហាជនចូលរួមទស្សនាដោយផ្ទាល់ច្រើនកុះករ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើនផងដែរ។ 

លើសពីនេះទៅទៀត គេឃើញមានសិល្បករ សិល្បការិនីទាំងផ្នែកសម្ដែង និងចម្រៀង បានអញ្ជើញចូលរួម និងបានសម្ដែងបង្ហាញទស្សនីយភាពយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមនេះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើទោះបីកម្មវិធីបើកកីឡាស៉ីហ្គេមធ្វើទៅបានយ៉ាងល្អអស្ចារ្យ ប៉ុន្តែក្នុងថ្ងៃនេះផ្ទាល់ គេបានឃើញអ្នកគាំទ្រ រួមទាំងអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការខកចិត្ត សោកស្ដាយដែលមិនមានវត្តមានរបស់លោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស សម្ដែងក្នុងកម្មវិធីមួយនេះ។ ដោយហ្វេនបានលើកឡើងថា បទចម្រៀងរបស់តារាចម្រៀងប្រុសស្រីមួយគូនេះ សុទ្ធសឹងតែពីរោះមានអត្ថន័យ បញ្ចូលនៅវប្បធម៍ខ្មែរ លេីកតម្កេីនតម្លៃនែស្រ្តី ចំណែករាល់ពេលឡើងសម្ដែងម្ដងៗ តែងធ្វើឲ្យមហាជនស្ងើចសរសើរផងដែរ៕

ប្រភពហ្វេន៖ Hope Wishh

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
 អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
 អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត
លោក ងួន ចាន់ដេវីត
 អ្នកនាង ទេព បូព្រឹក្ស 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត