ក្រិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងពូកែរ៉េបដ៏ល្បីលោក ងួន ចាន់ ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នា ទៅដើរកម្សាន្តនៅប៉ែកអ៊ឺរ៉ុបតែពីរនាក់។ បើទោះបីដំណើរកម្សាន្តនេះ មិនមានអ្នកទៅជាមួយ ហើយដើរតែពីរនាក់ ប៉ុន្តែអ្នកទាំងពីហាក់រីករាយ និងមានក្ដីសុខខ្លាំង។
លើសពីនេះទៅទៀត បន្ទាប់ពីដើរលេងនៅប្រទេសបារាំងបានប៉ុន្មានថ្ងៃ ហើយដើរទិញសម្លៀកបំពាក់ប្រ៊េនៗរួច គេឃើញលោក ងួន ចាន់ដេវីត រួមជាមួយអ្នកនាង ទេព បូព្រឹក្ស បានទៅដល់ប្រទេសក្រិក ព្រមទាំងបានថតរូបស្វីតៗ បង្ហោះឲ្យហ្វេនបានឃើញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលហ្វេនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះ មុននេះបន្តិច អ្នកនាង ទេព បូព្រឹក្ស បានផុសរូបថ្មីស្លៀកឈុតពណ៌ក្រមលាយសចងពង់ ឃើញថាសម្រស់នាងពិតជាទាក់ទាញ ស្រស់ស្អាតខ្លាំង។ មិនតែប៉ុណ្ណោះ គេមើលឃើញថារូបរាងរបស់នាង ពិតជាស្លីម ទោះបីទើបសម្រាលកូនកាលពីពេលថ្មីៗនេះក៏ពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]