ភ្នំពេញ៖ អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦ បានមកចូលរួមប្រកួត។
ការប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា៖
យោងតាមក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI)។
ក្នុងនោះក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មានសិស្សនិស្សិតឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមាននិស្សិតចំនួន ២០០ នាក់ត្រូវបានជ្រើសរើស ហើយសិស្សិនិស្សិតទាំងអស់ត្រូវបានជម្រុះតាមរយៈការធ្វើតេស្តសរសេរ។
បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គបន្ទាប់ គឺការចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំពួកគាត់ទៅចុះទស្សនកិច្ចនៅតាមរោងចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់បានឃើញ និងស្វែងយល់ពីចង្វាក់ផលិតកម្មបេតុងជាក់ស្ដែង។
នៅក្នុងវគ្គអនុវត្ត សិស្សនិស្សិតមកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យអនុវត្តផ្នែកបេតុងចំនួនពីរលើកនៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ការធ្វើតេស្តផ្ទាល់មាត់ ការធ្វើតេស្តសរសេរ និងការធ្វើតេស្តផ្នែកបេតុង។
សិស្សនិស្សិតចំនួនបីក្រុមត្រូវបានជ្រើសរើសជាអ្នកឈ្នះ ដែលមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI) សាកលវិទ្យាល័យន័រតុន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។
ទន្ទឹមនឹងនេះ ក្រុមជ័យលាភីចំណាត់ថ្នាក់ទីមួយ បានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល។
និស្សិត ហុង សេងហួត តំណាងឲ្យក្រុមជ័យលាភីលេខ១ មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) បាននិយាយថា៖
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាពសម្រាប់គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានារាប់មិនអស់ ក្នុងនោះ អេសស៊ីជី បានកសាងកិតិ្តនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗជាច្រើននៅក្នុងប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ។
គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដាររបស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត ។
អំពីក្រុមហ៊ុន អេសស៊ីជី (SCG)
អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ដោយប្ដេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការអាជីវកម្មស្របតាមគន្លង ESG (បរិស្ថាន សង្គម អភិបាលកិច្ច) អស់រយៈពេល ១១០ ឆ្នាំមកហើយ។ វប្បធម៌យូរអង្វែងរបស់ក្រុមហ៊ុនក្នុងការសិក្សាស្វែងយល់ ការសម្របខ្លួន និងការអភិវឌ្ឍន៍នៅក្នុងគ្រប់វិស័យទាំងអស់ បានផ្ដល់លទ្ធភាពឲ្យអេសស៊ីជី អាចឆ្លងកាត់ដោយជោគជ័យនូវរលកវិបត្តិ និងបញ្ហាជាច្រើន ហើយមានការទទួលស្គាល់ថាជាតួអង្គគំរូសម្រាប់អាជីវកម្មផ្សេងទៀតទាំងនៅក្នុងស្រុក និងអន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ kh.scgbuildingmaterials.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]