គ្នាយើងមួយចំនួនតែងមានអារម្មណ៍នឿយហត់ និងអស់កម្លាំងក្រោយភ្ញាក់ពីគេង ដែលកត្តានេះអាចរំខានដល់កិច្ចការប្រចាំថ្ងៃ។ ដូច្នេះហើយដើម្បីកម្ចាត់ភាពខ្ជិលច្រអូសនេះចេញ ដោយបង្កើនភាពស្វាហាប់ និងការគិតវិជ្ជមានក្រោយភ្ញាក់ពីគេង យើងអាចសាកល្បងអនុវត្តន៍តិចនិកងាយៗទាំងប៉ុន្មាននេះ។
ធ្វើម៉េចទើបអាចភ្ញាក់ពីគេងដោយថាមពល និងភាពស្វាហាប់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បង្កើតកាលវិភាគគេង
ការបង្កើតកាលវិភាគគេងឲ្យបានត្រឹមត្រូវ ព្រមទាំងថែទាំកន្លែងគេងឲ្យមានអនាម័យ និងផាសុកភាព អាចជួយឲ្យយើងគេងលក់បានស្កប់ស្កល់ និងមានសុខភាពល្អ។ អ្នកជំនាញបានណែនាំថា យើងគួរតែគេងឲ្យបានទៀងទាត់ពេលវេលា ទើបជាការប្រសើរ។
២. ជៀសវាងប្រើឧបករណ៍អេឡិចត្រូនិកនៅម៉ោងគេង
មួយវិញទៀត យើងក៏មិនគួរប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករហូតដល់ពេលយប់ជ្រៅពេកដែរ ពីព្រោះពន្លឺពណ៌ខៀវពីឧបករណ៍ទាំងនោះ អាចធ្វើឲ្យយើងគេងមិនលក់ និងកាត់បន្ថយការបញ្ចេញអ័រម៉ូនគេង។ ជំនួសមករិញ យើងគួរតែជ្រើសយកការស្តាប់តន្ត្រី ឬអានសៀវភៅ ដើម្បីជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ និងគេងលក់ស្រួល។
៣. កត់ត្រាកិច្ចការត្រូវធ្វើសម្រាប់ថ្ងៃបន្ទាប់
ពិតណាស់ ការកត់ត្រាកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ អាចជួយឲ្យយើងមានអារម្មណ៍ក្លៀវក្លា និងពោរពេញទៅដោយថាមពលនៅថ្ងៃបន្ទាប់ នេះក៏ដោយសារតែយើងបានរៀបចំកិច្ចការតាមលំដាប់លំដោយរួចរាល់។
៤. បង្កើតទម្លាប់ល្អជារៀងរាល់ព្រឹក
ដើម្បីទទួលបានអារម្មណ៍ល្អ និងខួរក្បាលឈ្លាសវៃ យើងគួរតែសាកល្បងហាត់យូហ្គា ឬធ្វើសមាធិត្រឹមតែ១៥នាទីក្នុងមួយថ្ងៃ ឬអាចជ្រើសរើសលំហាត់ប្រាណណាមួយដែលស័ក្តិសម។ ធ្វើដូចនេះ យើងមិនត្រឹមតែមានរាងកាយមាំមួនប៉ុណ្ណោះទេ ថែមទាំងមានសុខភាពល្អថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]