នៅពេលដែលយើងមានសម្ពាធឈាមខ្ពស់ចាប់ពី ១៤០/៩០mmHg ឬខ្ពស់ជាងនេះ នោះបានន័យថាយើងមានបញ្ហាសម្ពាធឈាមខ្ពស់ ឬមានជំងឺលើសឈាម។ ក្នុងករណីនេះ អ្នកជំងឺច្រើនប្រឈមនឹងរោគសញ្ញាផ្សេងៗដូចជា ឈឺក្បាល ញ័រទ្រូង ឬហូរឈាមច្រមុះ។ ចំពោះកត្តាដែលបណ្តាលឲ្យមានការវិវត្តនៃបញ្ហាសម្ពាធឈាមខ្ពស់ រួមមានរបបអាហារមិនល្អ ញ៉ាំអាហារប្រៃខ្លាំង កង្វះសកម្មភាពរាងកាយ និងស្រ្តេស។
ជាក់ស្តែង អ្នកដែលមានបញ្ហាសម្ពាធឈាមខ្ពស់ អាចមានហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូង។ យ៉ាងណាមិញ គ្នាយើងជាច្រើនប្រហែលមិនទាន់ដឹងទេថា បញ្ហាសម្ពាធឈាមខ្ពស់ និងវដ្ដរដូវមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសសម្ពាធឈាមរ៉ាំរ៉ៃ អាចបណ្តាលឲ្យមករដូវមិនទៀងទាត់
លំហូរឈាមទៅកាន់ស្បូន និងអូវែ អាចរងផលប៉ះពាល់ដោយសារសម្ពាធឈាមខ្ពស់ ដែលជាហេតុនាំឲ្យយើងមករដូវមិនទៀងទាត់ ឬធ្លាក់ឈាមច្រើនជ្រុល។ សូម្បីតែការប្រើប្រាស់ថ្នាំជាក់លាក់សម្រាប់ព្យាបាលបញ្ហាលើសសម្ពាធឈាមក៏មានពាក់ព័ន្ធទៅនឹងការមករដូវច្រើនជ្រុលដូចគ្នា។ ជាមួយគ្នានេះដែរ ចំពោះស្រីៗដែលឧស្សាហ៍មករដូវមិនទៀង ក៏ងាយប្រឈមនឹងបញ្ហាសម្ពាធឈាមខ្ពស់។ ជារួម បញ្ហាទាំងពីរនេះ មានទំនាក់ទំនងរវាងគ្នាទៅវិញទៅមក។
គន្លឹះមួយចំនួនគួរអនុវត្តអំឡុងពេលមករដូវ សម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាម
- ញ៉ាំរបបអាហារតុល្យភាព ដែលសម្បូរទៅដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- ជៀសវាងញ៉ាំអាហារប្រៃខ្លាំង
- ធ្វើលំហាត់ប្រាណជាទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ
- ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា
- សម្រាកឲ្យបានគ្រប់គ្រាន់
- កាត់បន្ថយស្រ្តេស ដោយការហាត់យូហ្គា ឬធ្វើសមាធិ
- ពិនិត្យមើលសម្ពាធឈាមជារៀងរាល់ថ្ងៃ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៉ីន គ្រឿងស្រវឹង និងជាតិស្ករច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]