ភ្នំពេញ៖ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម រួមទាំងហ្វេន កំពុងការវែកញែករឿងមួយ របស់តារាចម្រៀងរ៉េប​ លោក វណ្ណដា ខណៈហ្វេនចាប់បានរូបភាពនារីស្រស់ស្អាតម្នាក់ ថតរូបនៅក្នុងផ្ទះដ៏ប្រណីតរបស់តារារូបនេះ។ 

ពិតណាស់ ក្រោយអ្នកគាំទ្រងឿងឆ្ងល់ មិនច្បាស់ថានារីស្រស់ស្អាតនោះ ជាគូស្នេហ៍លោកពិតឬយ៉ាងណានោះទេ ព្រោះតារារូបនេះនេះ មុនបានចេញមុខមកបញ្ជាក់ឡើយ។ តែរឿងដ៏ភ្ញាក់ផ្អើលនោះ កាលពីម្សិលមិញនេះ លោក វណ្ណដា បានប្រកាសក្ដែងៗថានារីរូបស្អាតនោះ ពិតជាគូស្នេហ៍ខ្លួនពិតៗ ហើយដំណឹងនេះ ពិតជាបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលរំភើបជំនួសគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទោះទើបមានទំនាក់ទំនងស្នេហា ប៉ុន្តែគេសង្កេតឃើញលោក វណ្ណដា និងសង្សារ ពិតជាយល់ចិត្តគ្នាតែម្ដង។លើសពីនេះទៅទៀត រាល់រូបភាព និងវីដេអូ ពីសកម្មភាពអ្នកទាំងពីរ កាន់ដៃ ឱប ថើបយ៉ាងផ្អែមល្ហែមខ្លាំង រហូតធ្វើឲ្យហ្វេនញញឹមជូនពរ ស្នេហាតារារូបនេះគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា និងគូស្នេហ៍
លោក វណ្ណដា និងគូស្នេហ៍
លោក វណ្ណដា និងគូស្នេហ៍
លោក វណ្ណដា និងគូស្នេហ៍
លោក វណ្ណដា និងគូស្នេហ៍
លោក វណ្ណដា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា