ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថា ការនិយាយទូរស័ព្ទរយៈពេល៣០នាទី ឬលើសពីនេះក្នុងមួយសប្តាហ៍ អាចបណ្តាលឲ្យយើងមានហានិភ័យនៃបញ្ហាសម្ពាធឈាមខ្ពស់។ ការសិក្សានេះដែរ បានធ្វើឡើងលើមនុស្សចំនួន១២១ ០៤៦នាក់ និងមានអាយុចាប់ពី៣៧ឆ្នាំ ដល់៧៣ឆ្នាំ ហើយអ្នកចូលរួមទាំងនោះ មិនធ្លាប់មានជំងឺលើសឈាមពីមុនមកឡើយ។ ជាលទ្ធផល រកឃើញថា អ្នកដែលនិយាយទូរស័ព្ទច្រើនមានហានិភ័យខ្ពស់នៃការកើតជំងឺលើសសម្ពាធឈាមដល់ទៅ១២% នេះបើប្រៀបធៀបទៅនឹងអ្នកដែលនិយាយទូរស័ព្ទតិចជាង ៣០នាទីក្នុងមួយសប្តាហ៍។
ពិតណាស់ កម្រិតទាបនៃថាមពលហ្វ្រេកង់ស៍វិទ្យុដែលភាយចេញពីទូរស័ព្ទដៃ បានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃសម្ពាធឈាម។ យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សពេញវ័យជិត១,៣ពាន់លាននាក់ ដែលមានអាយុពី៣០ឆ្នាំ ទៅ៧៩ឆ្នាំមានសម្ពាធឈាមខ្ពស់ ដែលនេះជាកត្តាហានិភ័យចម្បងនៃការកើតបញ្ហាគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ ការយល់ដឹងពីមូលហេតុបង្កនៃជំងឺលើសឈាម និងបញ្ហាលើសសម្ពាធឈាមមានសារៈសំខាន់ណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទដៃផ្សេងទៀត
១. តឹងសាច់ដុំ
ផលប៉ះពាល់ដែលកើតមានជាទូទៅ គឺបញ្ហាតឹងសាច់ដុំនៅត្រង់ក ស្មា និងដើមដៃ។ នៅពេលដែលយើងកាន់ទូរស័ព្ទរយៈពេលយូរ សាច់ដុំយើងនឹងចុករួយ ព្រមទាំងអាចបណ្តាលឲ្យមានអាការៈឈឺក្បាលផងដែរ។
២. ឈឺត្រចៀក ឬខូចក្រដាសត្រចៀក
ទន្ទឹមនឹងនេះដែរ ផលប៉ះពាល់មួយទៀតនៃការនិយាយទូរស័ព្ទច្រើន អាចនាំឲ្យយើងឈឺត្រចៀក ឬខូចក្រដាសត្រចៀកតែម្តង ជាពិសេសនៅពេលដែលយើងកាន់ទូរស័ព្ទនៅជិតនឹងត្រចៀកពេក ឬបើកសំឡេងឮខ្លាំង។
៣. ប៉ះពាល់ដល់ភ្នែក
ជាមួយគ្នានេះដែរ ការមើលទូរស័ព្ទរយៈពេលយូរម៉ោង ក៏អាចបង្កឲ្យមានបញ្ហាចុករួយភ្នែក ស្ងួតភ្នែក ឬព្រឹលភ្នែក ព្រមទាំងធ្វើឲ្យយើងឈឺក្បាលថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]