ការ​ជ្រុះ​សក់​តិចតួច​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ប្រហែល​៤០% ទៅ​៥០% អាច​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ប៉ុន្តែ​បញ្ហា​នេះ​អាច​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​។ ជាក់ស្តែង សក់​ម៉ាក់​ៗ​ស្ងួត​ខ្លាំង​ ដោយ​សារ​តែ​​ការ​បញ្ចេញ​អ័រម៉ូន ​Progesterone ច្រើន អំឡុង​ពេល​ពពោះ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​សក់​ងាយ​ខូច និង​ជ្រុះ ពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពពោះ។  

កត្តា​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រូបរាងកាយ​ អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​​ជ្រុះ​សក់​។ ប៉ុន្តែ​ បញ្ហា​នេះ​នឹង​អាច​ប្រសើរ​ឡើង​​ក្រោយ​សម្រាល​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖

  • កង្វះ​សារធាតុ​ចិញ្ចឹម
  • បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ឆ្លង​មេរោគ​ផ្សិត
  • ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ដូចជា​ថ្នាំ​ព្យាបាល​ការ​ថប់​បារម្ភ ការ​បាក់​ទឹក​ចិត្ត​ និង​សម្ពាធ​ឈាម​ខ្ពស់​ជា​ដើម
  • ការ​ប្រែប្រួល​អ័រម៉ូន​
  • កត្តា​ហ្សែន
  • កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត
  • ជំងឺ​គីស​ក្រពេញ​អូវែ​ច្រើន​
  • ជំងឺ​ស្បែក​ក្បាល។

យើង​អាច​គ្រប់គ្រង​បញ្ហា​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា?

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​បញ្ហា​ជ្រុះ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​សរសៃ​សក់​ប្រសើរ​ឡើង ដូច​ខាង​ក្រោម៖

  • ជៀសវាង​សិត​សក់​ញឹកញាប់​ ពីព្រោះ​ទម្លាប់​នេះ​អាច​បំផ្លាញ​សរសៃ​សក់​កាន់​តែ​ខ្លាំង
  • ជៀសវាង​ធ្វើ​ម៉ូត​សក់​​ផ្សេង​ៗ ​ឬ​ចង​សក់​តឹង​ពេក
  • ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​ដែល​គ្មាន​ជាតិ​កាត់
  • ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​សម្រួល​ចរន្ត​ឈាម​រត់
  • ញ៉ាំ​បន្លែ និង​ផ្លែឈើ​​​សម្បូរ​ទៅ​ដោយ​សារធាតុ​ Flavonoid និង​ Antioxidant ដែល​ជួយ​ការពារ​ឫស​សក់​ពី​ការ​ខូចខាត និង​ជំរុញ​ការ​លូតលាស់​នៃ​​សរសៃ​សក់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]