កម្សាន្ត៖ មិត្តៗអ្នកអានដែលនិយមលេងបណ្ដាញសង្គម TikTok ច្បាស់ជាបានឃើញរួចមកហើយថា មានបងប្អូននៅតាមបណ្ដាខេត្តបានធ្វើ ទីងមោង មុខមាត់ដូច តារាចម្រៀងរ៉េបដ៏ល្បីល្បាញ លោក វណ្ណដា ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

ទីងមោង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានទីងមោងមុខមាត់ ស្រដៀង វណ្ណដា នោះទេ សូម្បីតែកាយវិការរបស់មនុស្សនៅក្នុងទីងមោងនោះ ក៏ត្រូវបានគេថា មើលទៅដូច តារាចម្រៀងប្រុសរូបនេះទៀតផង។ តាមរយៈវីដេអូមួយនៅក្នុងសង្គម TikTok បុរសម្នាក់បានសរសើរទៅកាន់ទីងមោងនោះថា សូម្បីតែរាំក៏រាំទំនងដែរ។

ទីងមោង វណ្ណដា

មិនតែប៉ុណ្ណោះ គេបាននិយាយរៀបរាប់ថា ទីងមោងយកតម្រាប់តាមតារាល្បីអញ្ចឹងគឺយើងមិនអាចរាំរញ៉េរញ៉ៃពាសណាពាសណីនោះទេ។ លើសពីនោះ មនុស្សម្នារទាំងក្មេងទាំងចាស់ នាំគ្នាសុំថតជាមួយទីងមោង វណ្ណដា គ្រប់ៗគ្នា នេះបញ្ជាក់ឲ្យឃើញថា នេះហើយឥទ្ធិពល វណ្ណដា។

វណ្ណដា

បន្ថែមពីនោះ មិនមែនមានតែទីងមោងមួយនេះនោះទេ នៅមានទីងមោងជាច្រើនទៀត មុខមាត់ខុសៗគ្នា មានខ្លះមុខយក្សក្នុងល្ខោនទៀតផង នេះគួរឲ្យសរសើរទៅកាន់អ្នកធ្វើទីងមោង ដែលមានស្នាដៃល្អ ពិសេសមានគំនិតច្នៃប្រឌិត ដោយបានផលិតចេញជាមុខមាត់តារាល្បី ក៏ដូចជា មុខមាត់របស់តួអង្គយក្សដែលជាសិល្បៈរបស់ខ្មែរ៕

ទីងមោង វណ្ណដា
វណ្ណដា
ទីងមោង វណ្ណដា
@jjleng #វណ្ណដាទីងមោង #វណ្ណដា ♬ Time To Rise (feat. Master Kong Nay) - VannDa
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា