កម្សាន្ត៖ បើក្រឡេកមកមើលពីជីវិតលើវិថីសិល្បៈរបស់កំពូលតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ប្រិយមិត្តច្បាស់ជាធ្លាប់ដឹងឮហើយថា ពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើនពីគ្រប់មជ្ឍដ្ឋាន និងទទួលបានការមិនពេញចិត្តពី Hater ជាច្រើនមិនចេះស្រាកស្រាន្តទាល់តែសោះ។

ជាក់ស្ដែង ថ្មីៗនេះ ដេវីត ក៏ទើបតែជួបរឿងដ៏ហួសចិត្តមួយថ្មីទៀត ដោយត្រូវបានគេគប់ទឹកកកដាក់កំឡុងពេលឡើងច្រៀងលើឆាក ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលចំពោះរឿងនេះខ្លាំងមែនទែន។ ជាពិសេស បើយើងបកទៅរំឮកកាលពីឆ្នាំ ២០១៨ វិញ គូស្នេហ៍របស់ ដេវីត គឺអ្នកនាង ទេព បូព្រឹក្ស ក៏ធ្លាប់ជួបរឿងបែបនេះដែរ ដោយកាលនោះនាងត្រូវបានគេជះស្រាដាក់ពេលកំពុងច្រៀងលើឆាកដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានេះហើយ ទើបធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងមិនសុខចិត្តទេថា ហេតុអ្វីក៏មកធ្វើរឿងបែបនេះដាក់តារាទាំងពីរ? តើពួកគេទៅធ្វើអីខុសដាក់មហាជន? បើគ្រាកន្លងមកមួយរយៈនេះ ដេវីត និង បូព្រឹក្ស តែងតែបង្កើតស្នាដៃល្អៗ ជួយលើកស្ទួយវប្បធម៌ លើកស្ទួយមុខមាត់ប្រទេសជាតិរហូត៕ 

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត 
ទេព បូព្រឹក្ស ត្រូវគេជះស្រាដាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត