តើអ្វីទៅជាកូលេស្ដេរ៉ូល? ហើយមានមុខងារធ្វើអី? កូលេស្ដេរ៉ូលគឺជាខ្លាញ់ក្នុងសរសៃឈាម ដែលរាងកាយរបស់យើងស្រូបចេញពីរបបអាហារដែលយើងបានញ៉ាំរាល់ថ្ងៃ។

កូលេស្ដេរ៉ូល មាន ២ប្រភេទសំខាន់ៗ គឺកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និងកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោមកូលេស្ដេរ៉ូលទាំង ២ប្រភេទនេះ មួយណាល្អចំពោះសុខភាព?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL)

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលល្អ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់ថ្លើម ចេញពីរាងកាយ។ វាជួយបំបាត់បញ្ហារាងកាយលើសកូលេស្ដេរ៉ូល ដូច្នេះកូលេស្ដេរ៉ូល មិនទៅប្រមូលផ្ដុំច្រើននៅក្នុងសរសៃអាកទែ។ កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាននៅក្នុងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ឬប្រេងអូលីវ។

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)

កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលអាក្រក់ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់សរសៃអាកទែ ហើយប្រមូលផ្ដុំច្រើននៅជញ្ជាំងសរសៃអាកទែ។ នៅពេលកូលេស្ដេរ៉ូលប្រមូលផ្ដុំច្រើន នៅក្នុងសរសៃអាកទែ វាកកើតជាកំណក ដែលអាចរារាំងលំហូរឈាមទៅកាន់បេះដូង និងខួរក្បាល ហើយបណ្ដាលឲ្យយើងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬគាំងបេះដូងជាដើម។

តើការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ក្នុងសរសៃឈាម អាចបង្ហាញរោគសញ្ញាផ្សេងៗបូករួមទាំងអាការៈឈឺក្បាលដែរទេ?

ការឡើងខ្ពស់កូលេស្ដេរ៉ូលអាក្រក់ក្នុងឈាមមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ បូករួមទាំងអាការៈឈឺក្បាល។ វិធីដែលអាចដឹងបានច្បាស់ពីកម្រិតកូលេស្ដេរ៉ូលឡើងខ្ពស់ឬចុះទាប គឺត្រូវធ្វើតេស្ដឈាមដើម្បីតាមដានសុខប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា មនុស្សភាគច្រើនឡើងកូលេស្ដេរ៉ូលក្នុងឈាម គឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយការកើនឡើងកូលេស្ដេរ៉ូលខ្ពស់ រយៈពេលរាប់ឆ្នាំនឹងប្រឈមកកើតជំងឺបេះដូង និងការលើសម្ពាធឈាម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com