យល់ដឹង៖ ពិតណាស់ ជំងឺភ្នែកម្ញ៉ូបជាជំងឺដែលកើតឡើងលើមនុស្សជាច្រើននាក់លើប្រទេសកម្ពុជាយើងនេះ។ អ្នកខ្លះក៏ទើបតែចាប់ផ្ដើមម្ញ៉ូបក្រោយអាយុ៤០ឆ្នាំ អ្នកខ្លះក៏ចាប់ផ្ដើមម្ញ៉ូបតាំងពីនៅយុវវ័យ ឯក្មេងខ្លះទៀត១០ឆ្នាំមិនទាន់ទេ ក៏កើតជំងឺនេះដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺភ្នែកម្ញ៉ូប គឺកើតឡើងនៅពេលសមត្ថភាពនៃគំហើញក្នុងភ្នែកអ្នកចាប់ផ្ដើមចុះខ្សោយ គឺមើលជិតច្បាស់ តែមើលឆ្ងាយមិនច្បាស់ តម្រូវឲ្យពាក់វ៉ែនតា។ ដើម្បីដឹងថាអ្នកកើតជំងឺនេះឬអត់ គឺត្រូវទៅចួបពេទ្យភ្នែកដើម្បីពិនិត្យមើល។

​ យ៉ាងណាមិញ បើសិនជាអ្នកមានភ្នែកម្ញ៉ូបហើយ និងចង់ការពារកុំឲ្យវាកាន់តែអាក្រក់ខ្លាំងជាងនេះ អ្នកគួរអនុវត្តវិធីសាស្ត្រងាយៗទាំងនេះ៖

១. ត្រូវចំណាយពេលនៅខាងក្រៅឲ្យបានច្រើន

បើសិនជាអ្នកចំណាយពេលនៅខាងក្រៅច្រើន គឺអាចជួយកាត់បន្ថយជំងឺភ្នែកម្ញ៉ូប ដោយសារកាំរស្មីព្រះអាទិត្យបានជួយផ្លាស់ប្ដូរ ម៉ូលេគុល នៅក្នុង Sclera (ផ្នែកសនៅក្នុងភ្នែក) និង Cornea (កែវភ្នែក) ដោយជួយឲ្យវារក្សារូបរាងធម្មតា។​

រូបភាពតំណាង

២. ការពារភ្នែកអ្នកពីពន្លឺព្រះអាទិត្យ

 បើសិនអ្នកចំណាយពេលនៅខាងក្រៅច្រើន អ្នកគួរពាក់វ៉ែនតាដើម្បីការពារកាំរស្មីអ៊ុលត្រាវីយូឡេអាក្រក់ដែលជះមកលើភ្នែក។ ការពាក់វ៉ែនតាក៏អាចជួយឲ្យជំងឺភ្នែកម្ញ៉ូបធ្វើការវិវត្តន៍យឺតជាងមុនផងដែរ។​

៣. ញ៉ាំអាហារដែលសម្បូរជាតិវីតាមីន

អ្នកគួរញ៉ាំអាហារដែលសម្បូរជាតិវីតាមីនដូចជាបន្លែខៀវ ឬក៏ផ្លែឈើជាដើម ជាពិសេសជាតិ អូមេហ្កា ៣ ដូចជាត្រីធូណា ឬសាម៉ុន ជាដើម។​

រូបភាពតំណាង

៤. កុំសម្លឹងអេក្រង់កំព្យូទ័រ ឬទូរស័ព្ទយូរៗពេក

បើសិនជាអ្នកចង់កាត់បន្ថយឱកាសនៃការវិវត្តន៍របស់ជំងឺភ្នែកម្ញ៉ូប គឺសូមកុំអង្គុយសម្លឹងកំព្យូទ័រ ឬទូរស័ព្ទ ច្រើនពេក។ អ្នកគួរដកឃ្លាមកសម្រាកភ្នែកសិន សឹមធ្វើការងារបន្តទៀត។​

រូបភាពតំណាង

៥. កុំជក់បារី

ការជក់បារី មិនត្រឹមតែធ្វើឲ្យសួតមានបញ្ហាទេ តែក៏អាចធ្វើឲ្យគំហើញរបស់អ្នកកាន់តែអាក្រក់ឡើង ដូច្នេះសូមចៀសវាងការជក់បារី៕  

ប្រភព៖: advanceeyecarecenter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]