កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េប ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានធ្វើចុះសកម្មភាពសប្បុរសធម៌មួយ ដែលមានឈ្មោះថា Journey from The Heart ។ នៅក្នុងនោះ តារាប្រុសរូបនេះ បានចុះទៅចែករំលែកក្ដីស្រឡាញ់ ជាមួយសិស្សអូទីស្សឹម នៅឯវិទ្យាល័យអប់រំពិសេសតាខ្មៅ ខេត្តកណ្ដាល។

វណ្ណដា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ វណ្ណដា បានឆក់យកបេះដូងមហាជនបានកាន់តែច្រើនទៀត តាមរយៈសកម្មភាពមួយនេះ ដែលមើលទៅពិតជាគួរឲ្យស្រឡាញ់មែនទែន។ អ្វីដែលធ្វើឲ្យមហាជនជាប់ចិត្តនោះគឺ តារារ៉េប វណ្ណដា បានអង្គុយច្រៀងលេងជាមួយក្មេងៗ ដោយពួកគេក៏ច្រៀងអមជាមួយផងដែរ ក្នុងបទ កម្លោះស្រុកខ្មែរ។

វណ្ណដា និង ក្រុមការងារ

តាមរយៈសកម្មភាពនេះ លោកបានជួយទៅកាន់សិស្សសាលា កុមារអូទីស្សឹម ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង ដូចកុមារទូទៅដែរ។ លើសពីនោះ យើងឃើញថា វណ្ណដា តែងតែជួយលើកស្ទួយសង្គមខ្មែរ មិនថាតែតាមបទចម្រៀងនោះទេ លោកបានបង្ហាញទង្វើល្អៗជាច្រើនដែលសិល្បករផ្សេងៗគួរយកគម្រូតាម៕

វណ្ណដា
វណ្ណដា

ប្រភព៖ Vann Da - វណ្ណដា

វីដេអូពី៖ Sideth Bee

@sidethbee

♬ original sound - Sideth Bee
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា