ភ្នំុពេញ៖ អាចនិយាយបានថា ក្រោយពីបានសម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់មក តារាចម្រៀង ទេព បូព្រឹក្ស បានទាញយកចំណាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្រជាច្រើន ជាពិសេស ជាមួយនឹងរូបសម្រស់ស្រស់សោភា មិនចាញ់ពីមុនៗនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ងាកមកមើលពីការលេងស្ទាយ៍តុបតែងខ្លួនវិញ តារាចម្រៀងស្រីរូបនេះ នៅតែមានភាពទាក់ទាញខ្លាំង មិនថា ជាឈុតសម្លៀកបំពាក់ ស្ទាយ៍សក់ ការតុបតែងមុខមាត់ ព្រមជាមួយនឹងរូបរាងស្អាត ដែលមើលទៅពិតជាមាន ភាពសាកសមគ្នាជាទីបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ តាមរយៈការបង្ហោះរូបភាព ពីពិធីករ លោក ជា វណ្ណារិទ្ធ ស្រាប់តែបានធ្វើឲ្យទស្សនិកជន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចាប់អារម្មណ៍ជាមួយនឹងស្ទាយ៍តែងខ្លួនថ្មីរបស់ តារាចម្រៀង ទេព បូព្រឹក្ស ដោយនៅក្នុងនោះ នាងបានតែងខ្លួនជាមួយនឹងខោអាវឈុតយ៉ាងស៊ីវីល័យ ព្រមជាមួយនឹងការលេងពណ៌សក់ទង់ដែងភ្លឺ ដែលមើលទៅកាន់តែស្អាតប្លែក សឹងតែមើលមិនចង់ស្គាល់ ថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]