កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីជើងចាស់ អ្នកនាង អម្ពរ ទេវី បានឃ្លាតកាយចេញពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ។ ទន្ទឹមនឹងនោះ អ្នកនាង បានកំពុងតែរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារប្រើជីវិតយ៉ាងសាមញ្ញ។
ជាពិសេស បើក្រឡេកទៅមើលជីវិតឯកជននៅក្រៅប្រទេសរបស់ អ្នកនាង អម្ពរ ទេវី វិញ ប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា តារាស្រីរូបនេះ ប្រកបមុខរបរអ្វី និងមានសុខទុក្ខយ៉ាងណាហើយនោះ។ កន្លងទៅថ្មីៗនេះ អ្នកនាង អម្ពរ ទេវី ក៏បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពការងាររបស់ខ្លួនចែកចាយទៅក្នុងបណ្ដាញសង្គម។
បច្ចុប្បន្នអ្នកនាង និង ស្វាមីមានអាជីវកម្មផ្ទាល់ខ្លួន ដោយបើកអាហារដ្ឋានមួយឈ្មោះថា Johnnies DOG HOUSE មានទីតាំងនៅ Aquatic Center In Federal way ក្នុងរដ្ឋវ៉ាស៊ីនតោន ដែលជាអាហារដ្ឋានលក់ម្ហូបអាហារបែប Fast Food៕
ប្រភព៖ Internet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]