កម្សាន្ត៖ បើទោះបីជាបានឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន តែសម្រាប់តារាសម្ដែងជើងចាស់ អ្នកស្រី អម្ពរ ទេវី នៅតែស្ថិតនៅក្នុងចិត្តអ្នកគាំទ្រជាច្រើន ដែលមានការពេញចិត្តទៅលើសមត្ថភាព ស្នាដៃនៃការសម្ដែងដ៏ល្អ ក្នុងខ្សែភាពយន្តល្បីៗជាច្រើន។
ដោយឡែក បើក្រឡេកមកមើល ពីរឿងរ៉ាវនៅក្នុងជីវិតឯកជនវិញ អ្នកស្រី អម្ពរ ទេវី ក៏បានធ្វើឲ្យហ្វេនសប្បាយរីករាយ ជាមួយនឹងក្ដីសុខនៅក្នុងក្រុមគ្រួសារ ខណៈកាលពីថ្មីៗនេះ អ្នកស្រី បានបង្ហោះរូបភាពជាមួយនឹងស្វាមី រួមទាំងសារអបអរ ខួបស្នេហ៍របស់អ្នកទាំងពីរ ដែលបានរួមរស់ជាមួយគ្នា រយៈពេល ១៥ឆ្នាំកន្លងមកនេះ។
យ៉ាងណាមិញ ក្រោយពីបានឃើញយ៉ាងដូច្នេះហើយនោះ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកអបអរសាទរជាមួយគ្នា ព្រមទាំងជូនពរឲ្យអ្នកស្រី និងស្វាមីកាន់តែមានសុភមង្គល ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]