យល់ដឹង៖ ជាការពិត ម្តាយរបស់យើង តែងតែប្រៀនប្រដៅកូន ឬរអ៊ូរទាំច្រើនដាក់កូនឲ្យធ្វើតាមគាត់ ព្រោះតែគាត់ចង់ឲ្យកូនល្អ ព្រោះគាត់កើតឃើញពន្លឺថ្ងៃមុនយើង និងមានអាយុខុសគ្នាពីយើងឆ្ងាយណាស់។ ហើយការគិត ការយល់ដឹងពីសង្គម ឬការរស់នៅ គាត់សុទ្ធតែឆ្លងកាត់មុនយើងទាំងអស់។
ប៉ុន្តែក្នុងអត្ថបទខាងក្រោមនេះ ជាអាកប្បកិរិយាទាំង ៧ របស់អ្នកម្ដាយសម័យទំនើប ដែលគួរកែសម្រួល ស្វែងយល់និងផ្លាស់ប្តូរ ដើម្បីយល់ពីកូនឲ្យបានច្រើនជាងមុន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.អ្នកម្តាយជំនាន់ថ្មី គួរតែស្តាប់កូន
ម្ដាយគ្រប់រូបត្រូវទទួលស្គាល់ថា ជាញឹកញយ យើងច្រើនតែមិនស្តាប់ហេតុផលរបស់កូន ព្រោះគិតថាគំនិតរបស់គេខុស។ នេះជាបញ្ហាខ្លាំងណាស់ ព្រោះកូននឹងមានអារម្មណ៍ថា បើមានរឿងអ្វីមួយ គេនឹងមិនប្រាប់ម្តាយនោះទេ។ វិធីល្អបំផុត គឺស្តាប់កូនឲ្យបានច្រើន។ អ្វីដែលកូននិយាយ យើងត្រូវស្តាប់ជាមុនសិន ទោះបីជាអ្នកយល់ស្រប ឬក៏មិនយល់ស្របក៏ដោយ។ នៅពេលស្តាប់ចប់ សូមនិយាយ ឬបញ្ចេញមតិរបស់អ្នកតាមការគួរ។ កុំនិយាយពាក្យមិនល្អ ទោះបីជាកូនមិនទាន់បានពន្យល់ចប់ក៏ដោយ។
២.អ្នកម្តាយសម័យថ្មីគួរប្រើហេតុផលច្រើនជាងអារម្មណ៍
ភាគច្រើន យើងឃើញម្តាយមួយចំនួន ខឹងនឹងកូននៅពេលដែលកូនធ្វើខុស ឬធ្វើមិនល្អ ហើយគាត់ប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហា។ ផ្ទះខ្លះប្រើអំពើហឹ«ង្សា មនុស្សខ្លះប្រើពាក្យអាក្រក់ដាក់កូនៗ។ មិនថាកូនខុស ឬមិនល្អនោះទេ យើងចង់ឲ្យម្តាយគ្រប់រូប ធ្វើរឿងដំបូងគេនោះ គឺស្តាប់កូននិយាយសិន។ បន្ទាប់ពីនោះ ស្ងប់ស្ងាត់ ធ្វើឲ្យចិត្តរបស់អ្នកស្ងប់។ នៅពេលដែលអ្នកបានស្ងប់ស្ងាត់ ចូរគិតទៅតាមអ្វីដែលកូនរបស់អ្នកបាននិយាយ និងរបៀបដែលវាកើតឡើង។ បើវាល្អឬអាក្រក់ អ្នកត្រូវតែប្រាប់ហេតុផលថា វាមិនល្អបែបនេះ បែបនោះតាមការយល់ឃើញ។ បើដាក់ទោសកុំប្រើហឹ«ង្សា ត្រូវប្រើវិធីផ្សេងដូចជា កាត់បន្ថយលុយចាយ ឬឲ្យគេជួយសម្អាតផ្ទះ ដើម្បីកុំឲ្យកូនធំឡើង ប្រើកម្លាំងធ្វើបាបខ្លួនឯង។
៣.ម្តាយត្រូវតែយល់ សម័យយើង និងកូនយើង គឺខុសគ្នា
អ្នកម្តាយជាច្រើន ចូលចិត្តផ្ដោតទៅលើសម័យដែលគាត់ធ្លាប់បានឆ្លងកាត់។ ប៉ុន្តែគំនិតខ្លះកាលពីអតីតកាល មិនត្រឹមត្រូវ ឬសមស្របនឹងបច្ចុប្បន្ននោះទេ។ ឧទាហរណ៍កាលពីអតីតកាល ពេលកូនធ្វើខុស ម្ដាយត្រូវវា«យកូនឲ្យចងចាំ។ ប៉ុន្តែបច្ចុប្បន្នការវា«យដំ គឺជាអ្វីដែលមនុស្សជាច្រើនមិនគាំទ្រ។ ឥឡូវនេះពិភពលោកបានរីកចម្រើនរហូតមកដល់ពេលនេះ គំនិត ឬជំនឿចាស់មួយចំនួន បង្ហាញថាមិនល្អនោះឡើយ។
៤.ម្តាយសម័យថ្មីមិនប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃ
អ្វីដែលកូន ឬកូនអ្នកផ្សេងជាច្រើនយល់ស្របនោះ គឺអ្នកម្ដាយសូមកែប្រែអាកប្បកិរិយានេះជាបន្ទាន់ គឺប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកស្រុកដទៃ។ យើងយល់ថា ម្តាយគ្រប់គ្នា តែងតែឧទាហរណ៍អំពីនរណាម្នាក់ ថាហេតុអ្វីបានជាពួកគេមិនដូចកូន។ តើអ្នកដឹងទេ ថាការលើកឡើងបែបនេះ អាចមានអារម្មណ៍អាក្រក់ដល់កូន? ដំណោះស្រាយចំពោះបញ្ហានេះ គឺត្រូវស្តាប់កូនរបស់អ្នកពីអារម្មណ៍របស់គាត់។ ហើយកុំរំពឹង កុំគិតថាកូនអ្នកដទៃល្អជាងកូនយើង។ គ្រាន់តែគិតពីរបៀបធ្វើឲ្យកូនរបស់អ្នកសប្បាយចិត្តទៅបានហើយ។
៥.អ្នកម្តាយសម័យថ្មីគួរតែដឹង កុំប្រាប់រឿងផ្ទះយើងឲ្យអ្នកណាដឹង
មានរឿងខ្លះ ដែលអ្នកម្ដាយជាច្រើនចូលចិត្តនិយាយ ពេលជួបជុំគ្នាជាមួយអ្នកជិតខាង។ ប៉ុន្តែរឿងខ្លះ ដែលកូនយើងបានប្រាប់ គាត់មិនចង់ឲ្យម្តាយប្រាប់អ្នកណាដោយចៃដន្យទេ។ ដូច្នេះជាម្តាយ មិនគួរប្រាប់រឿងគ្រប់យ៉ាងនៅក្នុងផ្ទះ ឬអំពីកូនដល់អ្នកដទៃឡើយ។ រឿងណាដែលមិនគួរនិយាយ ឬបើកូនមកពិគ្រោះដោយសម្ងាត់ជាមួយខ្លួន គួរតែកុំនិយាយល្អជាង។
៦.ម្តាយសម័យថ្មី មិនបំពានលើភាពឯកជនរបស់កូនទេ
នេះជាអ្វីដែលអ្នកម្ដាយជាច្រើនមិនយល់។ ជាឧទាហរណ៍ បញ្ហាទូទៅមួយ គឺការបើកទ្វារបន្ទប់គេងកូនដោយគ្មានការអនុញ្ញាត។ ធម្មតាពេលយើងចូលក្នុងបន្ទប់អ្នកណាម្នាក់ យើងគួរសុំការអនុញ្ញាតដោយការគោះទ្វារ។ ព្រោះរឿងខ្លះ កូនក៏ត្រូវធ្វើរឿងខ្លះ ផ្ទាល់ខ្លួនដោយសម្ងាត់ដែរ។
៧.ម្តាយសម័យថ្មី មិនចំអក ឬសើចដាក់កូនពេលគេកំពុងមានទុក្ខ
រឿងនេះមិនគួរធ្វើច្រើនពេកទេ សូម្បីតែមនុស្សជិតស្និទ្ធក៏មានអារម្មណ៍មិនល្អដែរ។ បើអ្នកជាម្ដាយ តើកូននឹងមានអារម្មណ៍អាក្រក់យ៉ាងណា? អ្នកអាចនិយាយលេងសើចបាន ប៉ុន្តែអ្នកត្រូវដឹងថា អ្វីដែលអ្នកគួរនិយាយលេង និងអ្វីដែលអ្នកមិនគួរនិយាយលេង។ ឧទាហរណ៍ ពាក្យថា ធាត់ ស្គម កើតមុន ស្បែ»ក»ខ្មៅ ភ្នែកខ្មៅ អ្វីៗដែលទាក់ទងនឹងរាងកាយ មិនគួរយកជាការលេងសើចទេ។ ព្រោះកូន អាចមានអារម្មណ៍ថាបាត់បង់ខ្លួនឯង ឬមានអារម្មណ៍ខ្លួនឯងមិនស្អាត។
ប្រភព៖ sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]