ភ្នំពេញ៖ ជាពិតណាស់ មួយរយៈចុងក្រោយនេះ តារាចម្រៀង ទេព បូព្រឹក្ស កំពុងតែវិលត្រលប់ចូលសិល្បៈ និងចាប់ផ្ដើមទទួលការងារ ក៏ដូចជាចេញចម្រៀងថ្មីៗ ពីរោះៗឡើងវិញបណ្ដើរៗហើយ បន្ទាប់ពីសម្រាលកូនបានរឹងដៃរឹងជើងជាង ៦ខែ មកនេះ។

ជាក់ស្ដែង កាលពីមួយខែមុន តារាស្រីពូកែរ៉េបរូបនេះ ក៏បានទម្លាក់បទចម្រៀងមួយបទលើកស្ទួយវប្បធម៌ជាតិខ្លាំងមែនទែន រហូតដល់ប្រទេសជិតខាងបានស្ដាប់ហើយនាំគ្នាឈឺចិត្តថាបទនេះ នាងមានបំណងច្រៀងដៀ«លប្រទេសខ្លួនថែមទៀតផង។ ដោយឡែក ថ្មីៗនេះ ទេព បូព្រឹក្ស ក៏បានបង្ហោះរូបភាពខ្លះ ក្នុងការធ្វើពិធីប្រសិទ្ធី ឈុតសម្លៀកមួយចំនួន ដើម្បីត្រៀមថត MV បទចម្រៀង «ទេវរាជ» ដែលក្នុងនោះយើងឃើញថា ឈុតទាំងប៉ុន្មានពិតជាមានភាពប្រណីត និងអស្ចារ្យដែលត្រូវបានទទួលស្គាល់ដោយសាស្រ្តាចារ្យសិល្បៈបុរាណ ធ្វើឲ្យគ្រប់គ្នាឃើញហើយសរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល ទេព បូព្រឹក្ស បានផលិតវីដេអូចម្រៀងលើកស្ទួយវប្បធម៌ និងបង្ហាញពីអ្វីដែលខ្មែរមាន ព្រោះកន្លងមកនាងក៏ធ្លាប់ជោគជ័យ និងទទួលបានការសរសើរជាច្រើន តាមរយៈបទ «វីរនារី» ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស