យល់ដឹង៖ ការបោះតង់បានក្លាយជាសកម្មភាពដ៏ពេញនិយម ក្នុងស្រទាប់យុវវ័យទាំងបុរសនិងនារី ដើម្បីសាកថ្មឲ្យជីវិត។ ពិតណាស់ ការបោះតង់បានផ្ដល់ផលប្រយោជន៍មកឲ្យយើងជាច្រើន គឺអាចឲ្យយើងទទួលបានបទពិសោធថ្មីៗ អាចមានឯករាជ្យភាពលើខ្លួនឯង ព្រមទាំងបណ្ដុះឲ្យមានការសាមគ្គីគ្នាផងដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការបោះតង់នៅលើភ្នំ ក៏តម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ ពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុ និងសុវត្ថិភាពជាដើម ដូច្នេះទាំងនេះជាវិធីសាស្ត្រដែលអ្នកគួរយល់ដឹង មុននឹងចេញបោះតង់នៅលើភ្នំ៖

១. ត្រូវរាយឈ្មោះវត្ថុដែលអ្នកត្រូវយកទៅនៅលើក្រដាសមួយ

ដើម្បីប្រាកដចិត្តថាអ្នកមិនបានភ្លេចរបស់របរនានាសម្រាប់ការបោះតង់ មុននឹងចេញដំណើរ អ្នកត្រូវសរសេរឈ្មោះរបស់ដែលអ្នកត្រូវយកទៅជាមួយ ហើយត្រូវឆែកមើលម្ដងមួយៗ ដែលនេះជាវិធីសាស្ត្រមួយជួយឲ្យអ្នកអាចជួយឲ្យខ្លួនឯងមិនភ្លេចភ្លាំង។

រូបភាពតំណាង

២. ស្រាវជ្រាវឲ្យលម្អិតពីកន្លែងដែលចង់ទៅ និងស្វែងរកកន្លែងសម្រាប់បោះតង់

បើសិនជាអ្នកចង់ទៅបោះតង់នៅលើភ្នំ ដូចជាភ្នំខ្នងផ្សាជាដើម គឺអ្នកត្រូវស្វែងរកព័ត៌មានលម្អិតទាក់ទងនឹងកន្លែងមួយនោះ ថាតើគេត្រូវឡើងតាមណា មានអាកាសធាតុបែបណា ហើយមានចំណុចត្រង់ណាខ្លះដែលត្រូវហាមឃាត់។ មួយវិញទៀត តើយើងត្រូវចំណាយពេលប៉ុន្មានទើបឡើងដល់លើភ្នំ ដូច្នេះអ្នកអាចត្រៀមទឹកនិងស្បៀងឲ្យបានគ្រប់គ្រាន់។ យោងតាមអ្នកជំនាញ អ្នកគួរបោះតង់នៅផ្នែកខាងឆ្វេងនៃភ្នំព្រោះវាមានខ្យល់បក់មិនសូវខ្លាំង។

៣. ត្រូវដឹងទុកជាមុនថានៅទីនោះមានខ្យល់បក់ខ្លាំង

ឧបសគ្គក្នុងការបោះតង់ គឺទាក់ទងនឹងកត្តាអាកាសធាតុ ជាពិសេស គឺខ្យល់។ អ្នកត្រូវត្រៀមសម្ភារៈរួចជាស្រេចដើម្បីទប់ទល់នឹងខ្យល់។

រូបភាពតំណាង

៤. ទស្សន៍ទាយពីអាកាសធាតុទុកជាមុន

ជាធម្មតា នៅតាមតំបន់ភ្នំខ្លះ អាកាសធាតុក៏អាចនឹងប្រែប្រួលដោយអាចនឹងចុះត្រជាក់ជាងសីតុណ្ហភាពធម្មតានៅពេលយប់ ដូច្នេះអ្នកគួរត្រៀមខ្លួនរួចជាស្រេច។

៥. ផឹកទឹកឲ្យច្រើន និងមានស្បៀងគ្រប់គ្រាន់

អ្នកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីរក្សាជាតិទឹកក្នុងខ្លួន ព្រោះការឡើងភ្នំគឺធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន។ ចំពោះអាហរនិងស្បៀងវិញគឺត្រូវជ្រើសរើសអាហារសម្បូរជាតិប៉ូតាស្យូមដូចជា ចេក ជាដើមដែលធ្វើឲ្យអ្នកឆ្អែតបានយូរ។

៦. ប្រើប្រាស់សម្ភារៈបោះតង់ទំនើបៗ

មិនថាស្បែកជើង តង់ គ្រឿងប្រើប្រាស់សម្រាប់គេង និងវត្ថុផ្សេងៗ គឺគួរតែរកទិញរបស់ណាដែលទំនើបនិងមានតម្លៃថ្លៃ ព្រោះអាចជួយសម្រួលដល់ការលំបាករបស់អ្នកបោះតង់បានច្រើនណាស់។

រូបភាពតំណាង

៧. ត្រូវពិនិត្យមើលខ្សែកាតាបរបស់អ្នក

ជាទូទៅ អ្នកឡើងបោះតង់នៅលើភ្នំគឺត្រូវស្ពាយកាតាបដើម្បីដាក់សម្ភារៈនានា ដូច្នេះមុនចេញដំណើរ សូមអ្នកពិនិត្យមើលខ្សែកាតាបរបស់អ្នកថាវារឹបជាប់នឹងខ្នងអ្នកឬនៅ ព្រោះបើអ្នកបន្លាយខ្សែកាតាបវែងពេកគឺវាធ្វើ្យអ្នកធ្ងន់ ពិបាកដល់ការផ្លាស់ទីឡើងលើភ្នំ។

៨. កុំភ្លេចពិលឆ្លុះពាក់លើក្បាល

អ្នកគួរយកពិលឆ្លុះពាក់នឹងក្បាលទៅជាមួយ ព្រោះបើសិនជាយប់ឡើង មានករណីអាសន្នណាមួយកើតឡើង គឺអ្នកអាចមានភាពងាយស្រួលក្នុងការចុះពីលើភ្នំត្រឡប់ទៅវិញ៕

រូបភាពតំណាង

ប្រភព៖: ridestore

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]