ភ្នំពេញ៖ នៅក្នុងអំបូរសត្វស្លាបលើពិភពលោក សត្វដែលមានកម្ពស់ខ្ពស់ជាងគេគឺជាសត្វក្រៀល។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សត្វក្រៀល គឺជានិមិត្តរូប​នៃ​ជោគ​វាសនា​ល្អ និង​អាយុ​យឺន​យូរ​ ហើយក៏ជានិមិត្ត​រូប​នៃ​មនោ​សញ្ចេត​នា​ស្នេហា​ស្ម័គ្រស្មោះ ​ដោយ​យោង​ទៅតាម​ការភ្ជាប់​ចំណង​មេត្រី​ភាព​របស់​ពួកវា។ 

សត្វកៀល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វស្លាបកម្រ និងងាយរងគ្រោះនេះមានវត្តមាននៅប្រទេសកម្ពុជាពីយូរលង់ណាស់មកហើយ ដែលសត្វនេះចូលចិត្តរកចំណីរបស់វានៅតំបន់ដីសើម ដែលមាននៅតាមវាលស្រែកសិករ នៅតំបន់អភិរក្សមួយ ដែលស្ថិតនៅក្នុងខេត្តកំពត។ យោងតាមក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២២ សត្វក្រៀលមានសល់ត្រឹមតែជាង ១៥០ក្បាលប៉ុណ្ណោះ។ 

សត្វកៀល

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាសត្វកៀលអាចឈានទៅរកដំណាក់កាលផុតពូជ បើមើលទៅតាមចំនួនតួលេខ។ ដោយក្នុងឆ្នាំ ២០២២ នេះសត្វក្រៀលមានការថយចុះចំនួន ១៤ក្បាលបើធៀបទៅនឹងឆ្នាំ ២០២១។ 

សត្វកៀល

ដើម្បីចូលរួមអភិរក្សសត្វកៀល ដែលជាប្រភេទសត្វជិតផុតពូជនេះ អង្គការជីវិតធម្មជាតិ ក្រសួងបរិស្ថាន និងដៃគូរពាក់ព័ន្ធ​ បានធ្វើការយ៉ាងទុកបំផុត នៅតំបន់អភិរក្សសត្វក្រៀល ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ទាំងនោះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន

មកទល់ពេលបច្ចុប្បន្ននេះ គម្រោងស្រូវមិត្តកៀលកំពុងអនុវត្តន៍នៅតាមមតំបន់គោលដៅ អភិរក្សសត្វព្រៃមួយចំនួនដូចជា តំបន់បឹងព្រែកល្ពៅ ខេត្ដតាកែវ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្ដកំពត តំបន់បឹងទន្លេឆ្មារ ខេត្ដកំពង់ធំ និងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនៈគិរី៕

ប្រភព៖ ក្រសួងបរិស្ថាន និង NaturalLife Cambodia

សូមទស្សនារូបភាពដូចខាងក្រោម៖

តំបន់សូវមិត្តក្រៀល
គម្រោងសូវមិត្តក្រៀល
គម្រោងសូវមិត្តក្រៀល
សត្វក្រៀល
សត្វក្រៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]